ភ្នំពេញ÷ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តសេរីទំនើប១គ្រឿងម៉ាក ford បានបើកទៅបុកនិងម៉ូតូ១គ្រឿងទៀតពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។
ហេតុការណ៍នេះការឡើងកាលពីវេលាម៉ោង ១០និង ៥៥ នាទីយប់ថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ នៅត្រង់ចំណុចស្តុប(IU)តាមបណ្ដោយផ្លូវ១៩៨៦កែងនិងផ្លូវ១០១១ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ្នកឃើហេតុការណ៍បានឲ្យដឹងថានៅមុនពេលកើតគេឃើញមានរថយន្តមួយគ្រឿងម៉ា ហ្វូត (ford) ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជាTSL-8898 បើកបរក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកពាក់ស្លាកលេខភ្នំពេញ1JD-6778នៅត្រង់ចំណុចស្តុបបែកជាបួនបណ្តាលម្ចាស់ម៉ូតូរងរបួសធ្ងន់។
ក្រោយកើតហេតុជនរងត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា










