ភ្នំពេញ៖ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានានៅកម្ពុជា គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ តម្លៃប្រេងសាំងធម្មតា រក្សាតម្លៃ ៥,២០០រៀលដដែល ខណៈប្រេងម៉ាស៊ូតឡើងដល់ ៦,៤០០រៀល។ តម្លៃនេះអនុវត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។
រាជរដ្ឋាភិបាល បានបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥ សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ ជីវភាពរបស់ប្រជាពលរដ្ឋ និងបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើសពី ១០០ដុល្លារ/បារ៉ែល។
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ គឺត្រូវលក់ ៥ ២០០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៦ ៤០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)៕
ដោយ៖តារា










