បុរសម្នាក់ជិះម៉ូតូលឿនបុករថយន្តពីក្រោយបណ្តាលឱ្យរងរបួសបាក់ជេីងម្ខាង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសបាក់ជេីងម្ខាងត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗក្រោយជិះម៉ូតូបុកគូទរថយន្តពីក្រោយកាលពីវេលាម៉ោង៨និង២៨នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

 

ជនរងគ្រោះមានឈ្មោះ វ៉ុន មុល ភេទប្រុស អាយុ៣០ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ មានអាសយដ្ឋាននៅ ភូមិកាឡី ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកDYD ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2CJ 4241 ធ្វេីដំណេីរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីជេីងទៅត្បូងលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1U5404 មកពីក្រោយលឿនជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យរងរបួសបាក់ជេីងខាងស្តាំ។

...

 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យព្រះកុសុមះចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយពេលក្រោយ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print