កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់គ្រឿងញៀនដល់ក្នុងរោងមុខផ្ទះ

ចែករំលែក៖

ខេត្តតាកែវ÷ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចេញប្រតិបត្តិការបង្ក្រាបករណីរក្សាទុកជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់។

 

មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវបាននៅដឹងថា នៅវេលាម៉ោង ១១:៤០នាទី ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកគិរីវង់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយា ល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំណុចក្នុងរោងខាងមុខផ្ទះ ស្ថិតនៅភូមិកោះកុសល្យ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ។

 

ក្នុងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន ១ នាក់ ឈ្មោះ មាស ហ៊ុំ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកោះកុសល្យ ឃុំរាមអណ្តើក ស្រុកគិរីវង់ ខេត្តតាកែវ ដោយដកហូតវត្ថុតាងរួមមាន៖

១/ ម្សៅក្រាមពណ៌សថ្លា ចំនួន ៣ កញ្ចប់ ទម្ងន់ ៣៤.៨៦ក្រាម (ថ្លឹងទាំងសំបកថង់)

២/ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ១ គ្រឿង

៣/ ទូរស័ព្ទ ចំនួន ២ គ្រឿង

៤/ សម្ភារ:វេចខ្ចប់ថ្នាំញៀនមួយចំនួន។

...

 

បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print