បុរសជាកម្មកររៀបចំរោងការ២នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗពេលលើកមេក្រូប៉ះចំខ្សែភ្លើង

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ នគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែមីនានេះថា បុរស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយត្រូវខ្សែភ្លើង ឆក់ពេលកំពុងរៀបចំលើកមេក្រូចាក់កំដររោងការ តែចៃដន្យប៉ះនិងខ្សែភ្លើង។ ករណីនេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

 

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងថាបុរស២នាក់ដែលស្លាប់ដោយឆក់ខ្សែភ្លើងឈ្មោះ ទី១៖ ធន សុខឡេង ភេទប្រុស អាយុ២៦ឆ្នាំ និងទី២៖ ឈ្មោះ វីន វុធ ភេទប្រុស អាយុ២៧ឆ្នាំ ជនរងគ្រោះទាំង២រស់ នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ។

 

លោកអធិការស្រុកត្រពាំងប្រាសាទ បានថ្លែងដោយដក ស្រង់សំដីសាក្សីជាច្រើននិយាយារៀបរាប់ដូចៗគ្នាថា មុនពេលកើតហេតុម៉ោងប្រហែល៨.៣០នាទីព្រឹក គេឃើញបុរសរងគ្រោះទាំង២នាក់ បើកគោយន្តដឹកធុង បាសមកកន្លែងរោងការ។ភ្លាមនោះជនរងគ្រោះទាំង២ នាក់ បានរៀបចំតម្លើងមេក្រូដើម្បីចាក់កំដររោង ដោយចងមេក្រូនឹងបង្គោលដែក ហើយលើកឡើងលើ ចៃដន្យប៉ះខ្សែភ្លើងស្របតាមផ្លូវ បណ្តាលឱ្យឆក់មានស្នូរផ្ទុះ ធ្វើឱ្យជនរងគ្រោះដួលអោបគ្នាលើដីស្លាប់ភ្លាមៗ។

...

 

ក្រោយហេតុការណ៍កើតឡើងកម្លាំងនគរបាលប៉ុស្តិ៍ និងកម្លាំងជំនាញនគរបាលស្រុក កងរាជអាវុធហត្ថស្រុក ចុះទៅពិនិត្យដល់កន្លែងកើតហេតុភ្លាមៗ ហើយសួរនាំសាក្សីជាច្រើនដែលបានឃើញហេតុការណ៍ជាក់ស្តែង សាក្សីបាននិយាយដូចៗគ្នាថា ជនរងគ្រោះទាំង២ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន នឹងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print