រយៈពេល២ថ្ងៃសមត្ថកិច្ច​បង្ក្រាប​ក្រុម​បង្ហោះ​ម៉ូតូ​២​ករណី​ ឃាត់ខ្លួន​បាន​០៩​នាក់​យក​ទៅ​អប់រំណែនាំចំពោះ​មុខ​អាណាព្យាបាល

ចែករំលែក៖

ខេត្តបាត់ដំបង​ ៖ ក្មេង​ទំនើង២​ក្រុម ដែល​ជិះ​ម៉ូតូ​បង្ហោះ​ជា​ក្រុម​ៗ​ផ្សេង​ៗ​គ្នា ក្នុង​ថ្ងៃ​តែ​មួយ​យ៉ាង​អនាធិ​ប​តេ​យ្យ​ពាសពេញ​ផ្លូវ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​តាមក្របួចជាប់​ទាំង​០២​ក្រុម ជា​បន្តបន្ទាប់​ចំនួន​០៩​នាក់ កាលពី​ថ្ងៃ​ទី​១២ មី​នា នៅ​ក្នុង​ទឹកដី ឃុំ​តា​គ្រាម ស្រុក​បាណ​ន់ រួច​នាំ​យក​ទៅ​ដុះក្អែល​នៅ​ចំពោះ​មុខ​អាណាព្យាបាល មុន​ពេល​ឲ្យ​ធ្វើ​កិច្ចសន្យាធានា​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

តាម​រយៈ​របាយ​ការ​ណ៍អធិការ​ស្រុក​បាណ​ន់ លោក ហេង បារាំង បាន​ឲ្យ​ដឹង​ថា ក្មេង​ទំនើង​ទាំង​០២​ក្រុម​នេះ បាន​ធ្វើ​សកម្មភាព​ដាច់​ដោយឡែក​ពី​គ្នា ហើយ​ត្រូវ​បាន​កម្លាំង​ជំនាញ នៃ​អធិការ សហ​ការ​ជាមួយ​កម្លាំង​មូល​ដ្ខា​ន តាម​បង្ក្រាប​បានជា​បន្ត​បន្ទាប់ ក្រោយ​ពួក​គេ​ធ្វើ​សកម្ម​ភាព​ជិះ​ម៉ូតូ​បង្ហោះ​តាម​ដងផ្លូវ​យ៉ាង​អនាធិ​ប​តេ​យ្យ ​។ លោក​អធិការ​បញ្ជាក់​ថា ក្មេងទំនើង២​ក្រុម​នេះ១ក្រុម​ មាន​គ្នា​០៦​នាក់ និង​មួយ​ក្រុម​ទៀត​មាន​គ្នា​០៣​នាក់​។

​បើ​តាម​របាយ​ការ​ណ៍​ដដែល ក្មេងទំនើងដែល​មាន​គ្នា​០៦​នាក់​ ក្នុង​ឯកសណ្ឋាន​អាវ​ឈុត​ខ្មៅ បាន​ជិះ​ម៉ូតូ​៣​គ្រឿង បង្ហោះ​នៅ​លើ​ដងផ្លូវ​​ក្នុងភូមិ​តា​គ្រាម ឃុំ​តា​គ្រាម ស្រុក​បាណ​ន់​។ ១-​ឈ្មោះ ខាន់ សុខ​ឃី​ម ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ២-​ឈ្មោះ វ៉ា​ន​ន៉ សំណាង ភេទ​ប្រុស​ អា​យុ​១៦​ឆ្នាំ ៣-​ឈ្មោះ នឿ​ន ចាន់​នុ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ ៤-​ឈ្មោះ ភួង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ ៥-​ឈ្មោះ

ម៉េ​ត សា​ម៉ុ​ត ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ និង៦-​ឈ្មោះ បូ មក​រា ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​។

បើ​ពិនិត្យ​លើ​សាវតា ក្រុម​ទំនើងទាំង​០៦​នាក់​នេះ ឆ្លង​កាត់​មក​ពី​ខេត្ត​ប៉ៃលិន មក​បង្ហោះ​ម៉ូតូ​បង្ហាញ​ស្នាដៃ នៅ​ស្រុក​បាណ​ន់ ដែល​មាន​មើល​ពី​សកម្មភាព​របស់​ពួក​គេ​គឺ​មក «​បង្ករឿង​សុទ្ធ​» ។ ដោយឡែក​១ក្រុម​ទៀត មាន​គ្នា​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​២​គ្រឿងក្នុង​ឯឯកសណ្ឋានខោអាវ​កីឡា​ឈុត​ព​ណ៌​ក្រហម បាន​ជិះ​ម៉ូតូ​បង្ហោះ​យ៉ាង​ព្រហើន​ដែរ​នៅ​លើ​ដងផ្លូវ ត្រង់​ចំណុច​ភូមិ​ប៉ោយ​ស្វាយ ឃុំ​តា​គ្រាម កាលពី​ល្ងាច​ថ្ងៃ​ទី ១១ ខែមីនា តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រហូត​ដល់​ថ្ងៃ​ទី ១២ មី​នា ទើប​តាម​អូស​.​កបាន​យក​ទៅ​ដុះក្អែល​ ។

ជន​ទំនើង​ទាំង​០៣​នាក់​នេះ​មាន​៖ ១-​ឈ្មោះ ហ៊ុំ ជីវ៉ា​ត់ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ នៅ​ភូមិ​តា​ង៉ែ​ន ឃុំ​តា​គ្រាម ២​-ឈ្មោះ គឹ​ម លិ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ព្រែក​ព្រះស្ដេច សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង និង៣-​ឈ្មោះ គល់ យ៉ុ​ង ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​ ។

គេ​មិន​ទាន់​ដឹង​ថា តើ​សកម្ម​ផា​ព​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​បង្ហោះ​ទាំង​០២​ក្រុម​នេះ មាន​ពាក់ព័ន្ធ​ជាមួយ​គ្នា ឬ ធ្វើ​ដើម្បី​ឌឺដង​គ្នា ឬបែប​ណា​នោះ​ទេ ? ប៉ុន្តែ​បើ​ពិនិត្យ​លើ​សកម្មភាព​ពួក​គេ ដែល​ធ្វើ​ឡើងជា​បន្ត​បន្តា​ប់ ហាក់​បង្ហាញ​ពី​ការ​ឌឺដង​គ្នា​ ។

ជា​ពិសេស ​ក្រុម​ក្មេង​ទំនើង​ថ្លើមធំ ដែល​ឆ្លងកាត់​មក​ពី​ខេត្ត​ប៉ៃលិន មក​បង្ហោះ​ម៉ូតូ​យ៉ាង​ព្រហើន​ក្នុង​ទឹកដី​ស្រុក​បាណ​ន់​ ។ ប៉ុន្តែ​យ៉ាងណា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចេញ​អន្តរា​គម​ន៍ បង្ក្រាប​បាន​ទាំង​០២​ក្រុម​ មុន​ពេល​ពួក​គេ​បង្ក​ឲ្យ​មានរឿង​ធំ​ ។ អធិការ​ស្រុក​បាណ​ន់និយាយ​ក្នុង​របាយ​ការ​ណ៍​ថា ដោយ​យោង​តាម​គោល​ការ​ណ៍​របស់​លោកស្នងការ​ខេត្ត ក្រោយ​ពី​ឃាត់ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន បាន​អញ្ជើញ​អាណា​ព្យាបាល​របស់​ពួក​គេ​ទាំងអស់​ ឲ្យ​មក​ជួប​មុខ​កូន​ៗ និង​បានឃើញ បានដឹង​ពី​សកម្មភាព​ដ៏​ទំនើង​របស់​លោក​កូន​ៗ នៅ​ពេល​ចេញ​ផុត​ពី​ផ្ទះ តើ​ពួក​គេ​បាន​ធ្វើ ​ទ​ង្វើ​អាក្រក់​បែប​ណាខ្លះ ? នៅ​ចំពោះ​មុខ​សមត្ថកិច្ច និង​អាណាព្យាបាល លោក​កូន​ទំនើង​ទាំងនោះ បាន​លើកដៃ​សំពះសុំទោស​ឪពុក ម្ដាយ និង​សន្យា​ថា ​នឹង​ឈប់​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ខុសច្បាប់ ដែល​សង្គម​​ស្អប់ខ្ពើម​។

មុន​ពេល​ដោះ​លែង សមត្ថកិច្ច​បាន​បង្គាប់​ឲ្យ​ក្រុម​ជន​ទំនើង​ទាំង​០៩​នាក់​នោះ​​ធ្វើ​កិច្ចសន្យា ដោយ​មានការ​ធានា​ត្រឹ​ម​ត្រូវ​ពី​អាណាព្យាបាល​ផង ទើប​ពួក​គេ​អាច​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​វិញ​បាន​។ ប៉ុន្តែ​ចំពោះ​ម៉ូតូ ដែល​ជា​មធ្យោបាយ​បង្ក​បទល្មើស ត្រូវ​សមត្ថកិច្ច​ដកហូត​រក្សា​ទុកជា​បណ្ដោះ​រយៈពេល​០៣​ខែ​សិន ទើប​ប្រគល់​ឲ្យ​ទៅ​សាមីខ្លួន​វិញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print