ភ្នំពេញ៖ រថយន្តព្រូសបេីកបុកម៉ូតូពីក្រោយរួចព្យាយាមបេីកគេចខ្លួនតែត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់បានកាលពីវេលាម៉ោង២០និង៣៦នាទីថ្ងៃ ទី១៤ ខែមិនា ឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សន នី អាយុ១៨ឆ្នាំ ភេទប្រុស។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មិនពេលកេីតហេតុគេបានឃេីញយុវជនម្នាក់ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LY 4190 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តព្រូសមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2BN 5573 ធ្វេីដំណេីរមកពីក្រោយជ្រុលបុកបណ្តាលឱ្យម៉ូតូដួលរងរបួសចំណែកភាគីខាងរថយន្តបានបេីកព្យាយាមគេចខ្លួនរហូតទៅដល់រង្វង់គល់ស្ពានអាកាសផ្លូវជាតិលេខ៤ត្រូវបានប្រជាពលរដ្ឋដេញឃាត់បាន។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយជូតលាងសម្អាតរបួសអោយរួចគាត់សុំត្រឡប់ទៅផ្ទះដោយខ្លួនឯង៕
ដោយ៖សុខាសែនជ័យ










