អ៊ីរ៉ង់ គឺជាអ្នកកាន់កូនសោក្នុងការបើកច្រកទីផ្សារថាមពលសកលឡើងវិញ មិនមែនអាមេរិកនោះទេ

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុនប្រេងអារ៉ាប៊ីសាអ៊ូឌីត Saudi Aramco ដែលជាអ្នកផលិតប្រេងធំជាងគេបំផុតក្នុងពិភពលោក បានប្រាប់អ្នកទិញប្រេងរបស់ខ្លួនតាមរយៈលិខិតមួយនៅសប្តាហ៍នេះថា ខ្លួនមិនទាន់ដឹងច្បាស់ឡើយថា តើនឹងត្រូវប្រើប្រាស់កំពង់ផែណាមួយសម្រាប់ការនាំចេញក្នុងខែមេសាខាងមុខនេះ ដែលចំណុចនេះ បានលាតត្រដាងនូវតថភាពថ្មីមួយថា៖ អ៊ីរ៉ង់ទេដែលជាអ្នកកាន់កូនសោក្នុងការបើកទ្វារច្រកសមុទ្រហ័រមូសឡើងវិញ ដែលជាច្រកទីផ្សារថាមពលសកលដ៏សំខាន់ មិនមែនជាសហរដ្ឋអាមេរិកនោះឡើយ។ នេះបេីយោងសេចក្ដីរាយការណ៍របស់សារព័ត៌មានរ៉យទ័រ (Reuters)បាននិយាយកាលពីថ្ងៃអាទិត្យ (១៥ មីនា) ។

 

ទីភ្នាក់ងារ Reuters បាននិយាយបន្ថែមថា លិខិតមួយដែលផ្ញើទៅកាន់អ្នកទិញប្រេងអារ៉ាប៊ីសាអ៊ូឌីតជុំវិញពិភពលោក បានបញ្ជាក់ថា អ្នកទិញនានាអាចនឹងទទួលបានប្រេងពីសមុទ្រក្រហម ប៉ុន្តែពួកគេក៏អាចនឹងនៅតែទទួលបានការដឹកជញ្ជូនពីតំបន់ឈូងសមុទ្រផងដែរ។ ស្ថាប័នទិញប្រេងមួយដែលជាភ្ញៀវប្រចាំរបស់អារ៉ាប៊ីសាអ៊ូឌីត បាននិយាយបន្ទាប់ពីទទួលលិខិតនោះថា៖ «ពួកគេប្រហែលជាត្រូវទូរស័ព្ទទៅសួរអ៊ីរ៉ង់វិញល្អជាង ដើម្បីចង់ដឹងថាតើសង្គ្រាមនេះនឹងបញ្ចប់នៅពេលណា» ខណៈសង្គ្រាមកំពុងឆាបឆេះពាសពេញតំបន់ឈូងសមុទ្រ ហើយអ៊ីរ៉ង់ បានបិទច្រកសមុទ្រហ័រមូស ដែលជាច្រកផ្គត់ផ្គង់ដល់ទៅ ២០% នៃប្រេងសកល។

 

ការលើកឡើងទាំងនេះបានឆ្លុះបញ្ចាំងពីជំនឿជាក់កាន់តែខ្លាំងឡើង ទាំងនៅក្នុងនិងក្រៅមជ្ឈិមបូព៌ាថា ទោះបីជាអាមេរិក និងអ៊ីស្រាអែល អាចប្រកាសបញ្ចប់សង្គ្រាមនៅពេលណាក៏បានពិតមែន ប៉ុន្តែគឺជាអ៊ីរ៉ង់ទេដែលមានការសម្រេចចុងក្រោយអំពីរយៈពេលនៃអ្វីដែលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ហៅថា ជាការរំខានផ្នែកផ្គត់ផ្គង់ប្រេង និងឧស្ម័នដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានរបស់ពិភពលោក។

...

 

យោងតាមអ្នកវិភាគបានឱ្យដឹង ការផលិតនៅអ៊ីរ៉ាក់ដែលជាប្រទេសផលិតប្រេងលំដាប់ទី២ បានធ្លាក់ចុះ ៧០% ខណៈនៅអារ៉ាប់រួម ដែលជាប្រទេសផលិតប្រេងលំដាប់ទី៣ របស់អង្គការ OPEC ទិន្នផលបានធ្លាក់ចុះពាក់កណ្តាល ហើយការកាត់បន្ថយទិន្នផលប្រេងសរុបនៅមជ្ឈិមបូព៌ាឥឡូវនេះ ឈរនៅចន្លោះពី ៧ ទៅ ១០ លានបារ៉ែលក្នុងមួយថ្ងៃ ឬ ៧ ទៅ ១០% នៃតម្រូវការសកល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print