ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា រួសរាន់ឡើង! ឱកាសសម្រាប់សិស្សានុសិស្សដែលចង់ក្លាយជាអ្នកបង្កើត និងម្ចាស់ជ័យលាភីនៃកម្មវិធី Technovation Girls Cambodia x Future Digital Talents ២០២៦ នឹងបិទទទួលពាក្យឆាប់ៗនេះហើយ។
វេទិកាប្រកួតប្រជែងដ៏អស្ចារ្យនេះ បង្កើតឡើងដើម្បីឱ្យប្អូនៗដែលមានអាយុចាប់ពី ៨ រហូតដល់ ១៨ ឆ្នាំ អាចបង្ហាញសមត្ថភាព និងអភិវឌ្ឍជំនាញសំខាន់ៗដូចជា ការគិតបែបស៊ីជម្រៅ ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា និងការធ្វើបទបង្ហាញ ដែលជាជំនាញចាំបាច់សម្រាប់អនាគត។ តាមរយៈការកំណត់បញ្ហានៅក្នុងសហគមន៍ និងការបង្កើតកម្មវិធីទូរសព្ទដៃ (Mobile App) ប្អូនៗនឹងអាចបម្លែងគំនិតច្នៃប្រឌិតទៅជាដំណោះស្រាយពិត ដើម្បីចូលរួមដោះស្រាយបញ្ហាជាក់ស្តែងក្នុងសង្គម។
ជាមួយគ្នានេះដែរ កម្មវិធីនេះក៏ជាឱកាសដ៏មានតម្លៃសម្រាប់លោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមគាំទ្រសិស្សានុសិស្ស ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា គ្រូដឹកនាំ (Mentors) និងជាកម្លាំងលើកទឹកចិត្តដ៏រឹងមាំ ដែលជួយដឹកនាំសិស្សានុសិស្សក្នុងដំណើរក្លាយជាអ្នកបង្កើតផលប៉ះពាល់វិជ្ជមានដល់សង្គម និងពិភពលោកនៅថ្ងៃអនាគត។
សម្រាប់លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលមិនទាន់បានចុះឈ្មោះ៖
📌 សូមចុះឈ្មោះឱ្យបានមុន ថ្ងៃទី១៨ ខែមីនា ២០២៦ វេលាម៉ោង ២៣:៥៩ តាមរយៈ៖ https://bit.ly/TCxFDT-2026
📌 ការបញ្ជូនគម្រោងនឹងត្រូវផុតកំណត់ឈប់ទទួលត្រឹម ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦!
📌 កម្មវិធីសិក្សា៖ https://technovationchallenge.org/technovation-curriculum/
ដោយ៖តារា











