ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦វេលាម៉ោង១៤ និង៣០នាទី លោកឧត្តមឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ សម្បូរណ៍ តំណាង អយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ កំលាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការណ៍ជាមួយកំលាំងអធិការដ្ឋានស្រុកសំរោងទង បានបើកកិច្ចប្រកិបត្តិការបង្រ្កាបទីតាំង SCAM ONLINE ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជន
សង្ស័យចំនួន០៧នាក់( ជនជាតិឥណ្ឌូនេស៊ី៦នាក់) ÷
១.ឈ្មោះLIM DESY ភេទស្រីអាយុ៤៤ឆ្នាំ
២.ឈ្មោះYESI DESWITA ភេទស្រីអាយុ២៥ឆ្នាំ
៣.ឈ្មោះDELA SRISKA ភេទស្រីអាយុ៣២ឆ្នាំ
៤.ឈ្មោះWIDYA WATI ភេទស្រីអាយុ២៣ឆ្នាំ
៥.ឈ្មោះNANDO ALDY SAFERA ភេទប្រុសអាយុ២៩ឆ្នាំ
៦.ឈ្មោះ IIRVAN EFENDI ភេទប្រុសអាយុ២៧ឆ្នាំ ។
៧.ឈ្មោះហេង សុខពៅ ភេទប្រុសអាយុ២៦ឆ្នាំ (បើកបររថយន្តឲថៅកែ និងយាមទីតាំង ) ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិចដកហូតវត្ថុតាង:
-ទូរស័ព្ទដៃ៥៩គ្រឿង
-ឧបករណ៍ថតសម្លេង៨គ្រឿង
-កុំព្យូទ័រឡេបថប៧គ្រឿង
-ឯកសណ្ឋាននគរបាលឥណ្ឌូនេស៊ី៤អាវ សក្តិ និងឡូហ្គោមួយចំនួន ។
ម្សៅក្រាមសថ្លា សង្ស័យជាគ្រឿងញៀន៥៩
កញ្ចប់ និងធំ ១កញ្ចប់ ។
ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជា
បានបើកទីតាំងប្រព្រឹត្តបទល្មើស SCAM














