ឃាតកដែលកាប់សម្លាប់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ ប្តីបានស្លាប់ ប្រពន្ធរងរបួស ត្រូវតុលាការកាត់ទោស ដាក់ពន្ធនាគារចំនួន៨ឆ្នាំ 

ចែករំលែក៖

ភ្ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១៨ខែមីនាឆ្នាំ២០២៦ បានប្រកាសសាលក្រមផ្តន្ទាទោសលេីជនជាប់ចោទឈ្មោះឃុត ខេន ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដាក់ពន្ធនាគារចំនួន៨ឆ្នាំ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស(ប្រេីកាំបិតកាប់បណ្តាលឲ្យស្លាប់ពេលទៅដល់មន្ទីរពេទ្យ និងកាប់ប្រពន្ធរបស់សពបណ្តាលឲ្យរបួស)។

 

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ម៉ោង១៥:០០នាទី សមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចភូមិដូនច្រែង ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីឃាតកម្ម និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស៕ ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print