គ្រោះថ្នាក់មើលមិនឃើញទុក្ខជាន់លើទុក្ខ! បុរសម្នាក់បើករថយន្តមើលប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក៏រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវទៀត

ចែករំលែក៖

ភ្នំពេញ÷ គ្រោះថ្នាក់មើលមិនឃើញទុក្ខជាន់លើទុក្ខ! បុរសម្នាក់បើករថយន្តមើលប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ក៏រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវទៀតរងការខូចខាត។

 

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២២ខែមីនាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងលិចស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុឃើញមានរថយន្ត១គ្រឿងម៉ាក

ហាយលែនឌ័រមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2AX-2565 បើកបរដោយបុរសម្នាក់ គោលបំណងទៅមើលប្រពន្ធដែលកុំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ លុះមកដល់ចំណុចកើតហេតុក៍រេចង្កូតទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចចេញពីជូរអស់ចំនួនបីកង់ ចំណែករថយន្តខូចខាតចំហៀងខាងឆ្វេង ដាច់ក្រឡេកង់មុខនឹងបែកង់ក្រោយទៅមុខលេខរួចសំណាងល្អអ្នកបើកបរមិនរងរបួស។

 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងនិងស្ទូចរថយន្តទៅយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ÷ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print