ខេត្តបាត់ដំបង÷ ករណីប្រទះឃើញសាកសពក្នុងទឹក ស្រះ ក្បែរជើងភ្នំ១៥០ក្នុងទឹកដីឃុំតាគ្រាមស្រុកបាណន់ ពេលនេះ ត្រូវបានកម្លាំងជំនាញនៃស្នងការខេត្ត ចាប់ ខ្លួនជនដៃដល់បានម្នាក់ហើយ ខណៈដែលជនដៃដល់ជា ក្លេីឬមិត្តភក្តិ យ៉ាងជិតស្និទ ជាមួយនឹងជនរងគ្រោះផងដែរ ។ នេះបើតាមការផ្ដល់ព័ត៌មានបឋមពីសមត្ថកិច្ច នៅរសៀលថ្ងៃទី២១ មីនា ឆ្នាំ២០២៦នេះ ខណៈកម្លាំងជំនាញ បាននិងកំពុងមមារញឹក ចុះប្រមូលវត្ថុតាងនានា ដែលជនដៃដល់ បានប្លន់ពីជនរងគ្រោះ ។
សូមរំលឹកថា ក្រោយបាត់ខ្លួន៩ថ្ងៃក្លាយជាសាកសពនៅ ក្នុងទឹកស្រះ សង្ស័យត្រូវគេល្បួងយកទៅសម្លាប់ប្លន់ យកម៉ូតូ០១ គ្រឿងនិងខ្សែក.មាសទម្ងន់២តំឡឹង ។
សមត្ថកិច្ចបានផ្ដល់ព័ត៌មានថា ជនសង្ស័យដែលមន្ត្រីជំនាញឃាត់ខ្លួនបានមាន ឈ្មោះ ភឿក សារ៉ាវុធ ហៅ សម្បត្តិ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ខណ:ជន សង្ស័យនិងជនរងគ្រោះរស់នៅក្នុងភូមិ-ឃុំជាមួយគ្នា ហើយក៏ជាពួកម៉ាកជិតស្និទ្ធនឹងគ្នាទៀតផង ។ បើតាមសមត្ថកិច្ចដដែលជនដៃដល់នេះ ត្រូវបានកម្លាំងជំនាញក្ក្របួចយកមកសួរនាំតាំងពី ថ្ងៃទី២០ មីនា ឆ្នាំ២០២៦ នេះ ខណៈពេលកំពុងអង្គុយមើល មន្ត្រីជំនាញពិនិត្យសាកសពជនរងគ្រោះនៅកន្លែងកើតហេតុ ។
ការឈានដល់ចាប់អូសកជនសង្ស័យម្នាក់នេះ យក
មកសាកសួរ គឺក្រោយពីសមត្ថកិច្ចទទួលបានតម្រុយពីអ្នកភូមិ ដែលធ្លាប់ស្គាល់ប្រវត្តិ និងការទំនាក់ទំនងគ្នារវាងជនសង្ស័យ និងជនរងគ្រោះ ។ បើតាមអ្នកភូមិដែលចង្អុលបង្ហាញមុខសញ្ញាជនសង្ស័យ ដល់សមត្ថកិច្ចបាននិយាយថា នៅថ្ងៃ២០ខែមីនា ឆ្នាំ២០២៦ នៅពេលដែលសមត្ថកិច្ចចុះពិនិត្យសាកសពជនរងគ្រោះ គេឃើញជន សង្ស័យ ឈ្មោះ ភឿក សារ៉ាវុធ ហៅសម្បត្តិ បានទៅអង្គុយមើលសមត្ថកិច្ចពិនិត្យសាកសព ហើយថែមទាំងធ្វើជាជួយនេះ ជួយនោះ ដល់ក្រុមគ្រួសារជនរងគ្រោះទៀតផងដែរ ។ ក៏ប៉ុន្តែគេសង្ស័យទៅលើជនដៃដល់រូបនេះ ក៏ព្រោះតែគេដឹងច្បាស់ពីប្រវត្តិអ្នកទាំង២ ជនរង គ្រោះនិងតាមរយៈសម្លេងនិយាយហៅគ្នា “អាទៅ… អាមក…តាមទូរស័ព្ទមុនពេលជនរងគ្រោះ ជិះម៉ូតូចេញពីផ្ទះតាមការបញ្ជារបស់ជនសង្ស័យ ។
លោក ឈឿង គឹមសុង ស្នងការរងទទួលផែនព្រហ្ម
ទណ្ឌបានឲ្យដឹងថា ការនាំខ្លួនជនសង្ស័យនេះមកសួរនាំ ដំបូងជននេះបានបដិសេធយ៉ាងដាច់ខាតថា ខ្លួនមិនបានប្រព្រឹត្តទេ ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី២១ មីនា ឆ្នាំ២០២៦ ក្រោយពីមន្ត្រីជំនាញរកឃើញវត្ថុតាង ពាក់ព័ន្ធមួយចំនួន យកមកចង្អុលចំមុខ ទើបជននេះឆ្លើយសារភាព
ទទួលស្កាល់់ទាំងអស់និងគ្រប់សកម្មភាពដែលខ្លួនបានល្បួងពួកម៉ាក (ជនរងគ្រោះ) យកទៅសម្លាប់ប្លន់យកទ្រព្យសម្បត្តិ ។
ជនរងគ្រោះ ឈ្មោះ ឆោម ឆៃយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។ ជនរងគ្រោះបានបាត់ខ្លួនពីផ្ទះនៅថ្ងៃទី១០ មីនា ឆ្នាំ២០២៦ គឺក្រោយមានមនុស្សប្រុសម្នាក់ទូរស័ព្ទហៅណាត់ជួបគ្នា។ ក្រោយជិះម៉ូតូចេញពីផ្ទះ ក៏បាត់ដំណឹងឈឹងរហូតមក តែម្តង។ លុះនៅរសៀលថ្ងៃទី១៩ មីនា ឆ្នាំ២០២៦ ទើបក្រុមគ្រួសារទទួលដំណឹងដ៏អកុសល្យថា ជនរងគ្រោះ ត្រូវបានគេប្រទះឃើញស្លាប់ នៅក្នុងទឹកស្រះមួយកន្លែង ក្បែរជើងភ្នំ១៥០ ស្ថិតក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
បើតាមក្រុមគ្រួសារបានឲ្យដឹងថា ពេលចេញពីផ្ទះ ជនរងគ្រោះជិះម៉ូតូថ្មីស្រឡាង ០១គ្រឿង និង ពាក់ខ្សែ.ក មាស ១ខ្សែ ទម្ងន់២ តំឡឹង ។ សមត្ថកិច្ចថា នៅលើខ្លួនសាកសពគ្មានបន្សល់ទុកអ្វីទេ ។ សាកសពឈ្មោះ ឆោម ឆៃយ៉ា មានស្នាមរបួសធ្ងន់ធ្ងរ រហូតផុងលលាដ៍ក្បាលជាច្រើនកន្លែង ជាពិសេស ត្រង់ក្បាល និងលើផ្ទៃមុខ ។ នេះបើតាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចដែលបានចុះទៅកាន់ទីតាំងកើតហេតុ ។
លោក ឈឿង គឹមសុង ប្រាប់ឱ្យដឹងថា យើងប្រមូលវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនធំហើយ ។ ម៉ូតូដែលជនសង្ស័យប្លន់យកពីជនរងគ្រោះ គឺជននេះបានយកទៅប្លុងចោលក្នុងទឹកមួយកន្លែង នៅក្នុងស្រុកថ្មគោល ហើយពេលនេះ លោកស្នងការខេត្ត បានបញ្ជាឲ្យ លោក ដឹកនាំកម្លាំងជំំនាញ តាម ប្រមូលយកវត្ថុតាងដទៃទៀត ដែលជនដៃដល់រូប នេះបានប្លន់យកពីជនរងគ្រោះ ។
បើតាមប្រភពព័ត៌មានចុងក្រោយ គឺជនសង្ស័យ ឈ្មោះ ភឿក សារ៉ាវុធ ហៅ(សម្បត្តិ )នេះគឺជា មេខ្លោងក្នុងអំពើប្លន់សម្លាប់មិត្តភក្ដិខ្លួនឯងនេះ គឺដំបូងជនដៃដល់រូបនេះ បានសារភាពថា ខ្លួនបានប្រព្រឹត្តអំពើព្រៃផ្សៃនេះតែម្នាក់ ឯងទេ។ តែពេលនេះ ទំនងចេញបក្សពួករួមគំនិតមកបន្ថែមទៀត។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងស្រាវជ្រាវរកបក្ខពួកបន្ថែមទៀត។ ដោយឡែកជនដៃខាងលើនេះ ត្រូវបានបន្តនីតិវិធីតាមផ្លូវច្បាប់៕










