ជនជាតិចិនបេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បេីករថយន្ដ TOYOTA ALPHARD បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យខ្ទាតចេញពីជួរចំនួនមួយផ្ទាំង ចំណែកឯរថយន្ដរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខចំហៀងខាងឆ្វេង។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥:០០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិចិនម្នាក់បេីករថយន្ត TOYOTA ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CD-5165 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះនរោត្តម លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរបាំងថ្មខ្ទាតចេញជួរចំនួនមួយផ្ទាំង ចំណែកឯរថយន្ដរងការខូចខាតយ៉ាងដំណំផ្នែកខាងមុខខាងឆ្វេង ទៅមុខលែងរួច។

 

 

8ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print