ធ្លាយឧស័្មនអាម៉ូញាក់ នៅរោងចក្រផលិតទឹកកកធុនតូចមួយកន្លែង ផ្អើលសមត្ថកិច្ចអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយបន្ទាប់ពីរោងចក្រផលិតទឹកកកមួយកន្លែងបានលិចធ្លាយឧស័្មនអាម៉ូញាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ០៩យប់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៦ នៅចំណុចរោងចក្រផលិតទឹកកក ធុនតូច នៅតាមបណ្តោយផ្លូវលេខ ៩០៧ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅក្បែរទីតាំងនោះ បានបញ្ជាក់ថា ពួកគាត់រស់នៅក្បែរទីតាំងទឹកកកខាងលើ យូរឆ្នាំហើយ ។ ប៉ុន្តែក៏ស្រាប់តែនៅថ្ងៃនេះ ពួកគាត់បានធំក្លិនឧស្ម័នចម្លែក តែដោយសារមិនទាន់ធ្លាយភាយក្លិនខ្លាំង ទើបពួកគាត់ មិនបានចាប់អារម្មណ៍ ហើយអង្គុយលេងខាងមុខផ្ទះ ជាធម្មតា ។ រហូតមកដល់វេលាម៉ោង ៨ជាង បែរជាធំក្លិនឆួល កាន់តែខ្លាំងជាងមុន ធ្វើឱ្យពួកគាត់ពិបាកផ្លូវដង្ហើមកាន់តែខ្លាំងឡើង ។ ភ្លាមៗ ប្រជាពលរដ្ឋ បានប្រញាប់ប្រញាល់រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យដែល មានឧបករណ៍ ការពារត្រឹមត្រូវតាមបច្ចេកទេស លើការចុះមកអន្តរាគមន៍សង្គ្រោះផងដែរ ។

 

ពលរដ្ឋក៏បញ្ជាក់បន្ថែមថា ឧស្ម៍នមួយប្រភេទនេះ គឺគេប្រើសម្រាប់ ដំណើរការផលិត ជួយឱ្យទឹកប្រែទៅ ជាទឹកកកបានក្នុងរយៈពេលខ្លី និងឆាប់រហ័សជាងសារធាតុដទៃ ។

...

 

ក្នុងពេលសង្គ្រោះ កម្លាំងជំនាញអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើប្រាស់រថយន្តទឹកចំនួន ០៤គ្រឿង បាញ់ទឹក និងប្រើប្រាស់រថយន្តកង្ហារ រហូតទាល់តែអស់ក្លិនឆួល លែងភាយចេញនូវឧស្ម័នអាម៉ូញាក់ ទើបកម្លាំងដកចេញពីទីតាំងរោងចក្រទឹកកកខាងលើ ។ បន្ទាប់ពីនោះ អាជ្ញាធរក៏បានធ្វើការត្រួតពិនិត្យបច្ចេកទស នូវទីតាំងរោងចក្រផលិតទឹកកកធុនតូចផងដែរ រួមមានធ្វើកិច្ចសន្យា ជាមួយម្ចាស់រោងចក្រ ដើម្បីចូលរួមថែរក្សាដល់ សុខភាពពលរដ្ឋរស់នៅក្បែរនោះ ក៏ដូចជាបុគ្គលិក បម្រើការនៅទីតាំងមួយនេះផងដែរ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print