ក្រសួងមហាផ្ទៃ៖ ពលរដ្ឋភៀសសឹក ៣៨នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ, ពលរដ្ឋភៀសសឹកនៅសល់ ៣៦ ២៨២នាក់

ចែករំលែក៖

ភ្នំពេញ : ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា គិតចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី២២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦នេះ មានប្រជាពលរដ្ឋភៀសសឹក ៣៨នាក់បន្ថែមទៀត បានវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន ៤ម៉ឺននាក់ មានជាង ៦សែន ១ម៉ឺននាក់ ស្មើជាង ៩៤ភាគរយ បានវិលត្រឡប់ទៅលំនៅឋានវិញ។

ពលរដ្ឋភៀសសឹកបន្តស្នាក់នៅជំរំមានចំនួន ៣៦ ២៨២នាក់ទៀត (ស្រី្ត ១៨.៧៨៦នាក់ និងកុមារ ១២.២៧៩នាក់) ពុំទាន់អាចវិលទៅលំនៅឋានវិញ។ ការភៀសសឹកទ្រង់ទ្រាយធំបែបនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទាំងផ្នែកមុខរបរ សុខុមាលភាព សាធារណៈ សិទ្ធិលំនៅឋាន ជាពិសេសសិទ្ធិទទួលបានការសិក្សារបស់កុមារ និងប៉ះទង្គិចផ្លូវចិត្តដ៏គួរឲ្យព្រួយបារម្ភ។

ជាងនេះទៅទៀតពលរដ្ឋភៀសសឹកខ្លះ វិលដល់ភូមិករមែន ប៉ុន្តែត្រូវបង្ខំចិត្តស្នាក់នៅក្នុងជំរុំបណ្ដោះអាសន្នជាថ្មីទៀត ដោយសារផ្ទះសំបែងបានខូចខាតខ្ទេចរាបដល់ដី និងពោរពេញដោយសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះរបស់យោធាថៃ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print