ភ្នំពេញ៖ ករណី “លិចទូកចូលក្នុងទន្លេ” ជនរងគ្រោះមានគ្នា១២នាក់ បានបើកទូកមកលេងរម្មណីយដ្ឋានឆ្នេរ ខ្សាច់កោះដាច់ តែមិនទាន់បានបើកទូកមកដល់ក៏លិចទូកចូលក្នុងទន្លេបាត់ បណ្តាលឲ្យស្លាប់ ០២ នាក់(ស្រី១) បាត់ខ្លួន ០៤នាក់ នៅភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ ។ សមត្ថកិច្ចប្រចាំបញ្ជា១១៧ ជួយអន្តរាគមន៍។
វេលាម៉ោង ១០:៣២ នាទី សមត្ថកិច្ចមជ្ឈមណ្ឌលប្រចាំបញ្ជា១១៧ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ លោកអនុសេនីយ៍ឯក នូ កាន់វណ្ណា បញ្ជូនព័ត៌មានទៅប្រចាំបញ្ហា នៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ទោ សាយ សម្បត្តិ មុខងារ នាយរងការិយាល័យ លេខទូរសព្ទទំនាក់ទំនង ០៩៧ ៧៧ ៨០០០២ ដើម្បីអន្តរាគមន៍បន្ទាន់ ។
ក្រោយទទួលព័ត៌មានពីមជ្ឈមណ្ឌលប្រចាំបញ្ជាភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ ជ្រោយចង្វារ សហការណ៏ជាមួយប៉ុស្តិ៍នគបាលរដ្ឋបាល ចុះជួយសង្គ្រោះបាន ០៦នាក់ ស្រង់សព បាន២នាក់ និងកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន ។ មជ្ឈមណ្ឌលប្រចាំបញ្ជាបានទទួលរបាយការណ៍ ឆ្លើយតបពី អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា នៅម៉ោង ១២:៣០នាទី ថ្ងៃ ខែឆ្នាំ ដដែល៕
ដោយ៖ ជ្រោយពេជ្រ










