អន្តរជាតិ : ថ្ងៃទី២២ ខែមីនា កិច្ចប្រជុំប្រចាំឆ្នាំ២០២៦នៃវេទិកាជាន់ខ្ពស់អំពីការអភិវឌ្ឍនៃប្រទេសចិនបានបើកធ្វើនៅក្រុងប៉េកាំង។ក្នុងកិច្ចប្រជុំនេះ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃរដ្ឋបាលជាតិថាមពលចិនបានលើកឡើងថា ប្រទេសចិននឹងប្រកាន់ខ្ជាប់ការអភិវឌ្ឍពហុថាមពល ដើម្បីកសាងប្រព័ន្ធថាមពលប្រកបដោយសន្តិសុខនិងភាពធន់។
លោកWan Jinsongអនុប្រធានរដ្ឋបាលជាតិថាមពលចិនបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត “ផែនការ៥ឆ្នាំទី១៥” ប្រទេសចិននឹងជំរុញយ៉ាងសកម្មនូវការអភិវឌ្ឍថាមពលស្អាតចម្រុះ ដូចជាថាមពលខ្យល់ ថាមពលPVនិងថាមពលនុយក្លេអ៊ែរជាដើមដោយឈរលើមូលដ្ឋាននៃការធានាការផ្គត់ផ្គង់ថាមពលដោយស្ថិរភាពនិងនិរន្តរភាព ដើម្បីបង្កើតជាប្រព័ន្ធថាមពលថ្មីដែលបំពេញបន្ថែមគ្នាទៅវិញទៅមកនិងមានសមត្ថភាពខ្លាំងក្នុងការឆ្លើយតបនឹងហានិភ័យ។
ក្រៅពីនេះ ប្រទេសចិននឹងប្រកាន់ខ្ជាប់នូវអាកប្បកិរិយាបើកចំហ បរិយាប័ន្ននិងសហប្រតិបត្តិការ ដើម្បីរួមគ្នារក្សាស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មថាមពលថ្មីសកល បង្កើតសណ្តាប់ធ្នាប់ទីផ្សារថាមពលអន្តរជាតិដែលប្រកបដោយភាពបើកចំហ តម្លាភាពនិងមិនរើសអើង ដើម្បីជំរុញសេរីភាពនៃការចរាចរផលិតផល បច្ចេកវិទ្យានិងសេវាកម្មថាមពលថ្មីនៅទូទាំងពិភពលោក៕
ប្រភព : (CCFR)










