រដ្ឋបាលជាតិថាមពលចិន៖ប្រកាន់ខ្ជាប់ការអភិវឌ្ឍពហុថាមពល និងកសាងប្រព័ន្ធថាមពលប្រកបដោយសន្តិសុខនិងភាពធន់

ចែករំលែក៖

អន្តរជាតិ : ថ្ងៃទី​២២ ខែមីនា ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២៦​នៃ​វេទិកាជាន់ខ្ពស់​អំពី​ការអភិវឌ្ឍ​នៃប្រទេស​ចិន​បាន​បើកធ្វើ​នៅ​ក្រុងប៉េកាំង។​ក្នុង​កិច្ចប្រជុំនេះ ​អ្នកទទួលខុសត្រូវ​ពាក់ព័ន្ធ​នៃ​រដ្ឋបាលជាតិ​ថាមពល​ចិន​បាន​លើកឡើងថា​ ​ប្រទេស​ចិន​នឹង​ប្រកាន់ខ្ជាប់​ការអភិវឌ្ឍ​​ពហុថាមពល​ ដើម្បី​​កសាង​ប្រព័ន្ធ​ថាមពល​ប្រកបដោយ​សន្តិសុខ​និង​ភាពធន់។

​លោក​Wan Jinsongអនុប្រធាន​រដ្ឋបាល​ជាតិ​ថាមពល​ចិន​បាន​លើកឡើងថា​ ក្នុង​អំឡុងពេល​អនុវត្ត “ផែនការ​៥​ឆ្នាំ​ទី​១៥​” ​ប្រទេស​ចិន​នឹង​ជំរុញ​យ៉ាង​សកម្ម​នូវ​ការអភិវឌ្ឍ​ថាមពលស្អាតចម្រុះ ​ដូចជា​ថាមពលខ្យល់ ​ថាមពលPV​និងថាមពលនុយក្លេអ៊ែរជា​ដើម​ដោយឈរលើមូលដ្ឋាន​​នៃការ​ធានាការ​ផ្គត់ផ្គង់​ថាមពល​ដោយ​ស្ថិរភាព​និង​និរន្តរភាព​  ​ដើម្បី​បង្កើត​ជា​ប្រព័ន្ធថាមពលថ្មី​ដែលបំពេញបន្ថែមគ្នាទៅវិញទៅមក​​និងមានសមត្ថភាព​ខ្លាំង​ក្នុង​ការ​ឆ្លើយតប​នឹងហានិភ័យ​។

ក្រៅពីនេះ ប្រទេសចិន​នឹងប្រកាន់ខ្ជាប់នូវអាកប្បកិរិយា​​បើកចំហ ​បរិយាប័ន្ន​​និងសហប្រតិបត្តិការ ​ដើម្បីរួមគ្នារក្សាស្ថិរភាព​និងភាពរលូន​នៃខ្សែ​សង្វាក់​ឧស្សាហកម្មថាមពលថ្មីសកល ​បង្កើតសណ្តាប់ធ្នាប់ទីផ្សារថាមពលអន្តរជាតិ​ដែល​ប្រកបដោយ​ភាព​បើកចំហ ​តម្លាភាព​និងមិនរើសអើង ​ដើម្បីជំរុញ​សេរីភាព​នៃ​ការ​ចរាចរ​ផលិតផល ​បច្ចេកវិទ្យា​និងសេវាកម្ម​ថាមពលថ្មី​នៅទូទាំងពិភពលោក៕

...

ប្រភព : (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print