ការប្រឹងប្រែងរបស់សមត្ថកិច្ចខណ្ឌសែនសុខទទួលបានលទ្ធផលសូន្យ ក្រោយតំណាងអយ្យលែងជនសង្ស័យមិនខ្វល់អ្នកចាប់

ចែករំលែក៖

ភ្នំពេញ៖ ប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខបានប្រាប់ថានៅល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦នេះថា លោក ចែ សុង បានសម្រេចដោះលែងជនជាប់ចោទសង្ស័យជាក្រុមអ្នកញៀនល្បែងសុីសងចំនួន៨នាក់ ឲ្យមានសេរីភាពវិញអស់ហើយ។

សូមបញ្ជាក់ថា ក្រុមអ្នកញៀនល្បែងអាប៉ោង និងបៀទាំង៨នាក់ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ដឹកនាំដោយលោក សាំង សុភ័ក្រវិចិត្រ អភិបាលរងខណ្ឌ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌរួមទាំងកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារខណ្ឌ ក្រោមការបញ្ជាផ្ទាល់ពីលោក ប៉ឹល កុសល អភិបាលណ្ឌសែនសុខបានចុះបង្ក្រាប និងឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅផ្ទះឈើមួយកន្លែង ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការដ្ឋាននគរបាលខណ្ឌសែនសុខធ្លាប់បានអះអាងថា ចំពោះអ្នកញៀនល្បែងសុីសងខាងលើនេះ គឺមិនមានការដោះលែង ឬក៏សម្របសម្រួលណាមួយឡើយ ហើយលោកនឹងបញ្ជូនអ្នកទាំងនោះទៅតុលាការធ្វើការចាត់ការតាមនីតិវិធី។ លោកអធិការបានបន្ថែមទៀតថា នៅក្នុងមូលដ្ឋានរបស់លោក នឹងរឹតបណ្តឹងចាត់ការឲ្យអស់នូវល្បែងស៊ីសងគ្រប់ប្រភេទទាំងតូចទាំងធំ។

សូមជម្រាបថា បើយោងតាមប្រភពពីសមត្ថកិច្ចខណ្ឌសែនសុខផងដែរ ក្រៅពីដៅលែងក្រុមអ្នកលេងល្បែងសុីសងចំនួន ៨នាក់ខាងលើ លោក ចែ សុង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃ១៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ក៏បានដោះលែងក្រុមជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនចំនួន ៨នាក់ផងដែរ។ ប្រភពបន្តថា ការដោះលែងជនសង្ស័យគ្រឿងញៀនទាំង៨នាក់នេះ គឺក្រោមហេតុផល បញ្ជូនសំណុំរឿងទៅជម្រះផ្ទាល់ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់គឺការដោះលែងជនសង្ស័យទាំងអស់នោះ ដោយតំណាងអយ្យការមិនបានសាកសួរជនសង្ស័យនោះទេ ពោលគឺតំណាងអយ្យការបញ្ជាឲ្យដោះលែងនៅអធិការដ្ឋានខណ្ឌតែម្តង ដោយមិនចាំបាច់បញ្ជូនទៅតុលាការនោះទេ៕

sensok1 sensok2 sensok4 sensok3

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print