ហ៊ីយ៉ាន់ដាយដាច់កង់រត់ទៅបុកអ្នកជិះម៉ូតូរបួសធ្ងន់ម្នាក់ទាំងព្រឹក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីជិះម៉ូតូម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿ បើកដាច់កង់រត់ទៅបុកពេញទំហឹងខណៈស្រ្តីរងគ្រោះកំពុងធ្វើដំណើរបញ្រ្ចាស់ទិសគ្នា។

ហេតុការណ៍ដ៏កម្រនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤៥ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៦-១៥៧ ស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា ស្រ្តីរងរបួសឈ្មោះ សួង អ៊ូក អាយុ ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពុទ្រ្ធាម ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ស្រ្តីរងគ្រោះធ្វើដំណើរដោយម៉តូ១គ្រឿងម៉ាកហុងដាគប់៩០ ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ០៤៣៦ ភព១ ដឹងឥវ៉ាន់ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានកង់រថយន្តមួយរត់មកបុកគាត់ពេញទំហឹង បណ្ដាលឲ្យគាត់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ភ្លាមៗផងដែរ។

លោកអធិការបន្តថា រថយន្តដាច់កង់នោះម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌សឆ្នូតខៀវ ពាក់សា្លក តាកែវ 3A-2368 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតស្រាប់តែបានដាច់កង់រថយន្តខាងមុខផ្នែកខាងឆ្វេង រួចក៏រត់ឆ្លងថ្នល់ទៅបុកស្រ្តីកំពុងជិះម៉ូតូបណ្ដាលឲ្យរងរបួសតែម្ដង។ លោកបន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗនោះអ្នកបើកបររថយន្តបានរត់គេចខ្លួន ចំណែកវត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិដ្ឋាននគរបាលស្រុកក្រគរ ដើម្បីរងចាំធ្វើការដោះស្រាយគា្នតាមនីតិវិធីជាក្រោយ៕

1-1 1-2 1-3 1-4 1-5 1-6 1-7 1-8

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print