ប្រតិភូរាជរដ្ឋាភិបាលជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋជាង៥០០គ្រួសារ

ចែករំលែក៖

ខេត្តកណ្តាល៖ ឆ្លៀតពេលសម្រាកពីការងាររបស់រាជរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ទី១៧ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងជាប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋ និងឃុំភូមិធំ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាង ៥០០គ្រួសារដើម្បីបង្កើនភាពជិតស្និទ្ធ ស្វែងយល់ការពីការរស់នៅ និងដោះស្រាយសំណូមជូនប្រជាពលរដ្ឋ ជាមួយគ្នានេះដែរក្រុមការងារក៏បាននាំយកអំណោយជាអង្ករជិត៦តោនរបស់គណបក្សប្រជាជនទៅចែកជូនផងដែរ ។

សកម្មភាពមនុស្សធម៌របស់ក្រុមការងារគណបក្សប្រជាជនចុះជួយឃុំដីឥដ្ឋបានធ្វើឡើងជាច្រើនភូមិមកហើយ សម្រាប់ថ្ងៃនេះក្រុមការងារបានជួបសំណេះសំណាលជាមួយអ្នកភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ មានប្រជាពលរដ្ឋចូលរួមចំនួនជាង៥០០នាក់ ក្នុងនោះគ្រួសារនីមួយៗទទួលបានអង្ករ១០គីឡូក្រាមស្មើៗគ្នា ដោយពិនិត្យឃើញថា គ្រួសារខ្លះមានជីវភាពក្រីក្រលំបាក ទទួលបានអង្ករ២០គីឡូក្រាម គ្រួសារខ្លះទៀតអត់មានលទ្ធភាពព្យាបាលជំងឺ ត្រូវបានលោកប្រធានក្រុមការងារជួយដោះស្រាយថ្លៃសេវ៉ាព្យាបាលផងដែរ ។

ជួបជាមួយអ្នកភូមិដីឥដ្ឋកោះផុស២ លោកម៉ក ពេជ្ជរឹទ្ធ ប្រធានក្រុមការងារចុះជួយឃុំដីឥដ្ឋបានមតិសំណេះសំណាលនិងផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះស្រលាញ់រាប់អានគ្នាកុំប្រកាន់និន្នាការនយោបាយត្រូវខិតខំរកស៊ីទទួលទានដើម្បីទ្រទ្រង់ក្នុងជីវភាពគ្រួសារ តែសូមបងប្អូនត្រូវគិតថា មានតែគណបក្សប្រជាជនមួយប៉ុណ្ណោះដែលនៅជិតប្រជាជន បម្រើប្រជាជន យកចិត្តទុកដាក់ជាមួយប្រជាជន ជាពិសេសបានដឹកនាំប្រទេសជាតិតាំងបាតដៃទទេរហូតទទួលបានសន្តិភាពនិងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ ។

ដូច្នេះចាប់ពីពេលនេះទៅសូមបងប្អូនត្រូវធ្វើការពិចារណាឲ្យបានច្បាស់លាស់មុននិងសម្រេចចិត្តបោះឆ្នោតគណបក្សនយោបាយ គ្មានគណបក្សណាជួយបងប្អូនកូនក្មួយក្រៅពីគណបក្សប្រជាជននោះឡើយ ចាត់ទុកប្រជាពលរដ្ឋគឺជាម្ចាស់ចំណែកក្រុមការងារនិងអាជ្ញាធរមូលដ្ឋានគឺជាអ្នកបម្រើប្រជាពលរដ្ឋ ។ ជាមួយគ្នានេះដែរសូមបងប្អូនប្រជាពលរដ្ឋមិនត្រូវយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅដាក់បញ្ចាំនោះឡើយ។

ក្នុងពិធីជួបសំណេះសំណាលនេះដែរប្រជាពលរដ្ឋបានលើកជាសំណូមពរ ស្នើសុំតបណ្តាញទឹកស្អាត់ សុំដោះស្រាយបង្គោលភ្លើង ស្នើសុំធ្វើផ្លូវលំ បញ្ហាបរិស្ថាននៅក្នុងភូមិបង្កឡើងដោយអ្នកចិញ្ចឹមជ្រូក ស្នើសុំធ្វើបង្គន់អនាម័យ និងស្នើសុំជួសជុលផ្ទះ ត្រូវបានលោកប្រធានក្រុមការងារទទួលយកសំណើរហើយសន្យាថា និងធ្វើការដោះស្រាយជូនប្រជា ពលរដ្ឋទៅតាមសំណូមពរ និងជំរុញឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ៕

4 5 6 7 8 39 1 2

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print