លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំអាហារថ្ងៃត្រង់ជាមួយលោកស្រី  Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ : លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៦ នេះ បានអញ្ជើញចូលរួមពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយប្រតិភូស្ថានទូតសាធារណរដ្ឋតួកគី ដឹកនាំដោយលោកស្រី Ülkü Kocaefe  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។

 

សូមជម្រាបថា កិច្ចប្រជុំអាហារថ្ងៃត្រង់នាពេលនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ការផ្លាស់ប្ដូរទស្សនៈនិងបទពិសោធន៍ ព្រមទាំងស្វែងរកឱកាសគាំទ្រលើផែនការ និងអាទិភាពការងារដែលក្រសួងធនធានទឹក និងឧតុនិយមបានដាក់ចេញ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print