កម្លាំងជំនាញ​ស្រុកសំរោង ឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ ករណីកាន់កាប់និងដឹកជញ្ជូនអាវុធ ដោយគ្មានការអនុញ្ញាត

ចែករំលែក៖

ខេត្តតាកែវ ៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំរោងឲ្យដឹងនៅថ្ងៃទី២៤ខែមីនានេះថា ដោយ​មាន​ការណែនាំ​ចង្អុល​បង្ហាញ​ពី​​លោក​ឧត្ដមសេនីយ៍​ទោ​​ ស្នងការ​នគរបាល​ខេត្ត​តាកែវ​ និងសម្របសម្រួល​ពី​​ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវ​ នៅថ្ងៃទី​២២ ខែមីនា​ ឆ្នាំ​២០២៦​​ លោក​វរសេនីយ៍ឯក​ ភី​ ឆុន​ អធិការនគរបាលស្រុកសំរោង​ បាន​ដឹកនាំ​កម្លាំងជំនាញ​ព្រហ្ម​ទណ្ឌ​ស្រុក និងកម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​១១​  ធ្វើ​ការ​ចល័ត​ល្បាត​ក្នុង​មូលដ្ឋាន​ បាន​បង្រ្កាប​បានករណី​កាន់​កាប់​ និង​ដឹក ជញ្ជូន​អាវុធ​(ដាវ)​ ដោយ​គ្មាន​ការ​អនុញ្ញាត​ មួយ​ករណី​ ។

ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិ​ដេីម​ធ្លក ឃុំ​រវៀង​​ ស្រុកសំរោង​ ខេត្តតាកែវ​ ដោយបានឃាត់ខ្លួនជន សង្ស័យចំនួន​ ០៤​ នាក់ ​ ទី​១.ឈ្មោះ​ ធូ​ វុត្ថា​​ ភេទប្រុស​ អាយុ​១៧ ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ក្ដុល​​ សង្កាត់​សំពៅពូន​ ក្រុង​សំពៅពូន​ ខេត្ត​កណ្ដាល​​ ទី២.ឈ្មោះ​ ធី​ ពុធលាភ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ រស់នៅ​ភូមិ​កោះទៀវ(ខ) សង្កាត់​សំពៅពូន​ ក្រុង​សំពៅពូន​ ខេត្ត​កណ្ដាល​ ទី៣.ឈ្មោះ​ សុខា​ សុខណា​  ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ រស់នៅ​ភូមិ​កោះទៀវ(ក) សង្កាត់​សំពៅពូន​ ក្រុង​សំពៅពូន​ ខេត្ត​កណ្ដាល​ និង​ទី​៤.ឈ្មោះ​ ភៀវ​ រដ្ឋា​ ហៅជ្រុយ​ ភេទប្រុស​ អាយុ​  ១៨​ ឆ្នាំ​ រស់នៅ​ភូមិ​កំពង់​ក្ដុល​​ សង្កាត់​សំពៅពូន​ ក្រុង​សំពៅពូន​ ខេត្ត​កណ្ដាល​ ​​។ 

ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ឈ្មោះ​ ធូ​ វុត្ថា​ និងឈ្មោះ​ ធី​ ពុធលាភ​ ក៏បាន​ឆ្លើយ​សារភាព​ថា​រូបគេ​ទាំងពីរ​នាក់​ រួមទាំង​បក្ខពួក៤នាក់​ផ្សេង​ទៀត​ ធ្លាប់​ធ្វើ​សកម្មភាព​កាប់​ប្លន់​យក​ម៉ូតូ​នៅក្នុង​ទឹក​ដី​ស្រុក​សំរោង​ ចំនួន​ ០៣​ ករណី​ផងដែរ​ (ផ្លូវជាតិ​លេខ​ ២​ ផ្លូវ​ជាតិ​លេខ​៣​ និង​ផ្លូវ​បេតុង​ភូមិ​តាយឹង​)​ ។ 

...

បច្ចុប្បន្នជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print