ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបញ្ជូនជនសង្ស័យម្នាក់ទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ ក្រោយពីរសួរនាំចប់ពាក់ព័ន្ធករណីលួចម៉ូតូជនរងគ្រោះមួយគ្រឿង។
ជនសង្ស័យ ឈ្មោះ លិ រ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ពីបទ លួច (លួចយកម៉ូតូ) ។
តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ៣ និង ៣០នាទី រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ជនសង្ស័យខាងលេីបានធ្វេីសកម្មភាពលួចម៉ូតូជនរងគ្រោះមួយគ្រឿង នៅចំណុចមុខបន្ទប់ជួល ផ្លូវបេតុង ភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននឹងយកទៅសួរនាំតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួនទៅមណ្ឌលអប់រំកែប្រែទី១ (ម១)។
ចំពោះម៉ូតូ សមត្ថកិច្ចបានធ្វើការប្រគល់ជូន ជនរងគ្រោះ យកទៅប្រើប្រាស់តាមតម្រូវការវិញ ៕ដោយ៖សុខាសែនជ័យ










