ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ចូលឆ្នាំមមី នៅរាជធានីភ្នំពេញឆ្នាំនេះ មាន៦ទីតាំង ៣កន្លែងតូច និង៣កន្លែងធំ សម្រាប់បងប្អូនប្រជាពលរដ្ឋ ដើរសប្បាយភាព៣ថ្ងៃ។ទី១ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិ សាស្ត្រវត្តភ្នំ,ទី២ ផ្លូវថ្មើជើងចតុមុខ និងទី៣នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ ចំណែក៣កន្លែងតូចៗ ទី១នៅសួនមុខវត្តបទមវតី,ទី២បាសាកលេននៅផ្លូវ៣០៨ និងទី៣នៅផ្លូវលេខ១៥៥និងជុំវិញផ្សារទួលទំពូង ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងឱកាសកិច្ចប្រជុំពិភាក្សាជា មួយសហភាពសហពន្ធ័យុវជនកម្ពុជា ដើម្បីរៀបចំតុបតែងព្រឹត្តិការណ៍នគរសង្ក្រាន្ដអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ មមីដែលនិងចាប់ផ្ដើម នៅថ្ងៃទី១៤ដល់១៦ ខែមេសា ឆ្នាំ ២០២៦ ដោយសារការងាររៀបចំតុបតែងព្រឹត្ដការណ៏នេះគឺសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំធ្វើទាំងស្រុង ។ កិច្ចប្រជុំនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក សំហេង បុរស សមជិកគណៈ អចិន្ត្រែយ៌សហភាព សហព័ន្ធយុវជនកម្ពុជា និងជាតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងាសាធារណៈ និងជាប្រធានសហភាពសហពន្ធ័យុវជនកម្ពុជា ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ការរៀបចំតុបតែង ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរឆ្នាំមមី ឆ្នាំ២០២៦នេះ ត្រូវប្រគល់ជូនទៅសហភាពសហពន្ធ័យុវជនកម្ពុជា ជាអ្នករៀបចំ ដោយសហភាពសហពន្ធ័យុវជនកម្ពុជាមានបទ ពិសោធន៍ច្រើនលើការងាររៀបចំព្រឹត្តិការណ៌នេះ រហូតទទួលបានជោគជ័យជាង១០ឆ្នាំរួចមកហើយ។ចំណែកគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញទទួលខុស ត្រូវទាំង ស្រុងលើការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
លោក ឃួង ស្រេង បានបន្តថា ព្រឹត្តិការណ៍នគរសង្ក្រាន្ដ ជាព្រឹត្តិការណ៍ធំមួយរបស់ជាតិ ដែលទាមទាឱ្យការរៀបចំ ការតុបតែង និងការរក្សាសន្តិសុខ សុវត្ថិភាព ត្រូវតែម៉ត់ចត់បំផុត ដើម្បីបង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ចាប់ផ្តើមពីថ្ងៃទី១៤រហូតដល់ថ្ងៃទី១៩មេសា។
លោក ឃួង ស្រេង សូមឱ្យកងកម្លាំងនិងអាជ្ញាធរយើងទាំងអស់ដាក់ចិត្ត ដាក់កាយធ្វើការងារនេះ ដើម្បីមុខមាត់ប្រទេសជាតិនិងប្រជាជនយើង ដោយគ្រប់គណៈកម្មាការទាំងអស់ មានបញ្ហាអីត្រូវរាយការណ៍ទៅលេខាធិការដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមីនេះទទួលបានភាពជោគជ័យនិងសប្បាយរីករាយ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ព្រឹត្តិការណ៍នគរសង្កាន្ដឆ្នាំនេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ រៀបចំលើ៦ទីតាំងដោយក្នុងនោះមានទីតាំងធំៗចំនួន៣កន្លែង និងតូចចំនួន៣កន្លែងទៀតសម្រាប់ទីតាំងធំៗ៣កន្លែងនោះរួមមាន៖ ទី១ ទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ វត្តភ្នំ ទី២ ផ្លូវថ្មើជើងចតុមុខនិងទី៣ នៅសួនវឌ្ឍនៈ រហូតដល់ផ្សាររាត្រី។ចំណែក៣កន្លែងតូចៗ ទី១ នៅសួនមុខវត្តបទមវតីទី២ បាសាកលេននៅផ្លូវ៣០៨ និងទី៣ នៅផ្លូវលេខ១៥៥និងជុំវិញផ្សារទួលទំពូង៕
ដោយ៖ សំរិត










