ភ្នំពេញ៖ ស្ត្រីម្នាក់បានបេីករថយន្ត Nissan NAVARA លឿនពេកបានជ្រុលទៅបុករថយន្តFORD RENGE ហេីយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តទាំងពីរគ្រឿងនិងម៉ូតូរងការខូចខាត តេសំណាងល្អដែលមិនមានមនុស្សរងរបួស ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវ៥០ម៉ែត្រកែងផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្ត FORD RENGE ពាក់ផ្លាកលេខ រដ្ឋ២៩-២.៦៦៦៧ ធ្វេីដំណេីរតាមបណ្តោយផ្លូវ៥០ម៉ែត្រចេញពីបុរីប៉េងហួតក្នុងទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចពាក់កណ្តាលភ្លើងស្តុបស្រាប់តែមានស្ត្រីម្នាក់បេីករថយន្ត Nisan NAVARA ពាក់ផ្លាកលេខភ្នំពេញ 2P-1395 យ៉ាងលឿនជ្រុលទៅបុករថយន្តហ្វដចំពីចំហៀងពេញទំហឹង ហេីយខ្ទាតទៅប៉ះម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យរថយន្តហ្វដក្រឡាប់ផ្ងារជេីង រងការខូចខាតទាំងពីរគ្រឿងនិងម៉ូតូក៏រងការខូចខាតដែរ តែសំណាងល្អដែលមិនមានមនុស្សរងរបួសធ្ងន់។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចរាចរណ៍ចុះសម្របសម្រួលដោយភាគីរថយន្តNAVARA សម្រេចចេញសងថ្លៃជួលជុលរថយន្ត FORD RENGEនិងម៉ូតូទាំងស្រុង ៕
ដោយ៖សុខាសែនជ័យ










