ថ្មីៗនេះ Cristiano Ronaldo និងគូដណ្តឹង Georgina Rodriguez បានបង្ហាញទ្រព្យសម្បត្តិដ៏មហាសាលរបស់ពួកគេ ដោយគ្រាន់តែរូបថតមួយសន្លឹកបង្ហោះលើបណ្តាញសង្គម ដោយបង្ហាញពីវត្ថុប្រណីតមានតម្លៃជាង ២០លានដុល្លារអាមេរិក។
រូបថតដែលត្រូវបានបង្ហោះនៅលើ Instagram របស់ Rodriguez ត្រូវបានគេថតនៅខាងក្នុងរថយន្ត Bugatti Centodieci ដ៏កម្រដែលមានតម្លៃប៉ាន់ស្មាន 13.6 លានដុល្លារ។
Ronaldo ពាក់នាឡិកា Patek Philippe តម្លៃ 708,000 ដុល្លារ ខណៈ Rodriguez ពាក់នាឡិកាម៉ាកដូចគ្នាតម្លៃ 445,000 ដុល្លារ រួមជាមួយនឹងចិញ្ចៀនពេជ្ររាងពងមាន់តម្លៃ $៊6 លានដុល្លារ។ យោងតាមកាសែតព័រទុយហ្គាល់ A Bola បានឱ្យដឹងថា តម្លៃសរុបនៃវត្ថុនៅក្នុងរូបថតត្រូវបានគេប៉ាន់ស្មានថាមានតម្លៃជាង 20 លានដុល្លារ។
យោងតាមរបាយការណ៍ខែតុលាឆ្នាំ 2025 ពីទស្សនាវដ្តី Forbes បានឱ្យដឹងថា Ronaldo គឺជាកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន 1.4 ពាន់លានដុល្លារ។ ផ្នែកដ៏ច្រើននៃទ្រព្យសម្បត្តិនេះបានមកពីកិច្ចសន្យារបស់គាត់ជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al Nassr ជាកន្លែងដែលគាត់ទទួលបានប្រាក់ខែមិនបង់ពន្ធលើសពី 200 លានដុល្លារជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ 2023 ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Ronaldo គឺជាមនុស្សដែលមានអ្នកតាមដានច្រើនជាងគេ។ គាត់មានទស្សនិកជនជាងមួយពាន់លានអ្នកតាមដាននៅគ្រប់វេទិកាទាំងអស់ រួមទាំង 673 លាននាក់នៅលើ Instagram, 170 លាននាក់នៅលើ Facebook, 113 លាននាក់នៅលើ X និង 60 លាននាក់នៅលើ YouTube ។
Ronaldo បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួស ដោយសាររបួសសរសៃពួរអំឡុងពេលប្រកួត Al Nassr ជាមួយ Al Fayha នៅថ្ងៃទី 28 ខែកុម្ភៈ។ គាត់នឹងខកខានការប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខរបស់ព័រទុយហ្គាល់ជាមួយម៉ិកស៊ិកនៅថ្ងៃទី 28 ខែមីនា និងសហរដ្ឋអាមេរិកនៅថ្ងៃទី 31 ខែមីនា៕










