ក្មេងអាយុ១៣ឆ្នាំសោះហ៊ានបង្ហោះម៉ូតូដើម្បីបង្ហាញភាពក្លាហានអួតឲ្យគេមើល,ទីបំផុតត្រូវនគរបាលឃាត់បាន

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ដោយអនុវត្ដតាមបញ្ជាដឹកនាំឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបា​លខេត្ដកំពង់ស្ពឺ​ លោកវរសេនីយ៍ឯក​ យ៉ាង​ សុខលី​ អធិការនគរបាលស្រុកគងពិសី​ បានចាត់កំលាំងសម​ត្ថកិច្ចនគរបា​លចុះសហការស្រាវជ្រាវនិងឈានទៅ​ឃា​ត់ក្មេងទំនេី​ងម្នាក់​ដែលធ្វេីសកម្មភាពជិះម៉ូតូបង្ហោះនៅតាមខ្នងទំនប់ប្រឡាយទឹក​ ស្ថិតក្នុងភូមិបឹងចង្រៀក ឃុំព្រៃវិហារ ស្រុ​កគងពិសី ខេត្ដកំពង់ស្ពឺ​ រីឯអ្នករួមដំណេីរគេចខ្លួន​ (កំពុ​ង​តែបន្ដ)​ ។

ក្មេងទំនេីងដែលបង្ហោះម៉ូតូមានឈ្មោះ​ សំអូន ចាន់និ​សា ភេទប្រុស អាយុ១៣ឆ្នាំ នៅភូមិឯកភាព ឃុំព្រៃវិ​ហារ ស្រុកគងពិសី​ មុខរបរសិស្សសាលា​ ។ 

ក្រោយកំលាំងនគរបាលយកមកដល់អធិការដ្ឋាននគរ​បាលស្រុក​ ក្មេងប្រុសនេះបានឆ្លេីយនិងទទួលស្គាល់ថាខ្លួននិងបក្ខពួកពិតជាបានធ្វេីសកម្មភាពជិះម៉ូតូបង្ហោះតាមខ្នងប្រឡា​យទឹក​ប្រាកដមែន។ ក្មេងប្រុសខាងលើនេះបញ្ជាក់ថា ការដែលជម្រុញឲ្យខ្លួន​ហ៊ានធ្វេីបែប​នេះមកពី​ មិត្ដភ័ក្ភឌឺដង​ថាមានម៉ូតូហេីយមិនចេះបង្ហោះ​ ទេីបខ្លួនធ្វេីបែបនេះ​ ។ 

ទីបំផុតសមត្ថកិច្ចបានអនុវត្ដគោលការណ៍​ ៣​ចំ​ណុច​ ៖

...

កោសក់ក្បាល​ និងធ្វេីពលកម្មសម្អាតបរិស្ថានជុំវិញ​អង្គភាព​ និងអប់រំធ្វេីកិច្ចសន្យា​,អញ្ជេីញអាណាព្យាបាលមកធ្វេីកិច្ចសន្យាអប់រំ​ ប្រ​ដៅកូនកុំឱ្យហក់ចូលក្រុមមិន ល្អ​ និងខិតខំរៀន​មិនត្រូវប្រព្រឹត្ដទង្វេីផ្ទុ​យយពីច្បាប់និងដកហូតម៉ូតូ១គ្រឿងស៊យសូគី Let’sព៌ណសផ្លា​កលេខកំពង់ស្ពឺ 1O-​3729​ យកមករក្សាម៉ូតូទុករយៈ​ពេល​ ៣ ខែ​ ស្មេី​ ៩​០​ថ្ងៃ​នៅអធិ​ការដ្ឋាននគរបាលស្រុកគងពិសី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print