បុរសម្នាក់បេីករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ដ BYD លឿនរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យរបាំងថ្មរងការខូចខាតមួយផ្ទាំង ចំណែកឯរថយន្តរងការខូចខាតផ្នែកមុខខាងឆ្វេងយ៉ាងដំណំ ។

 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣:១០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីក

រថយន្តម៉ាកBYD ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CJ-4424  ក្នុងល្បឿនលឿន លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យខ្ទាតចេញពីជួរចំនួនមួយផ្ទាំង ចំណែករថយន្តទៅមុខលែងរួច។

...

 

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកធ្វេីការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print