រថយន្ត ALPHARDបេីកឆ្លងគន្លងផ្លូវជ្រុលទៅបុកម៉ូតូជិះទិសដៅបញ្រ្ចាសគ្នាចំពីមុខពេញទំហឹងបណ្ដាលឲ្យនារី២នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាកALPHARD មួយគ្រឿងរួមដំណើរជាមួយនិងបុរសម្នាក់ទៀតបើកក្នុងល្បឿនលឿនក៏រ៉េចង្កូតឆ្លងគន្លងផ្លូវជ្រុលទៅបុកម៉ូតូជិះទិសដៅបញ្រ្ចាស់គ្នាចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឱ្យនារី២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

 

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលា ម៉ោង ១០:១៥នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវ១៥១ ក្នុងសង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានី ភ្នំពេញ ។

 

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះ២នាក់ជិះម៉ូតូ ម៉ាកGPX Popz មួយគ្រឿងពាក់ ផ្លាក លេខ ភ្នំពេញ 1LT-4526 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ១៥១ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមធ្យម លុះពេលជិះមកដល់ចំណុចដែលកើតហេតុស្រាប់តែគេឃើញ មានរថយន្យម៉ាកALPHARD ពណ៌សមួយគ្រឿងពាក់ ផ្លាក លេខ កណ្ដាល 2B-6165បើកបរ ដោយបុរសម្នាក់រួមដំណើរជាមួយនឹងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្ដោយផ្លូវ ១៥១ទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿនលុះពេលបើមកដល់ចំណុចកើតហេតុទំនងជាឡើងវ៉ាជែងក៏ជ្រុលទៅបុកចំពីមុខម៉ូតូយ៉ាងពេញទំហឹងបណ្តាលឲ្យនារី២នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ បន្ទាប់ពីបើករថយន្តបង្ករួចតៃកុងរថយន្តរត់គេចខ្លូនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកអ្នករួមដំណើរត្រូវសមត្ថកិច្ចឃាយ់យកទៅសួរនាំ។

...

 

បន្ទាប់ពីកើតហេតុខាងលើដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print