ខេត្តកំពង់ឆ្នាំង៖ លោកអភិសន្តិបណ្ឌិតស សុ ខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មា ធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោ ក និងលោកស្រី កែ សួនសុភី ស សុខា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ បានអញ្ជេីញជាះធិបតី ក្នុងទិវាអន្តរជាតិ រំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរា ចរណ៍ផ្លូវគោកលើកទី២០ និងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរ ណ៍ផ្លូវគោក ក្រោមអធិប តីភាព
ពិធីនេះបានប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ ឆ្នាំងស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក លោកស្រីអ្នកតំណាងរាស្ត្រ, លោក-លោក ស្រីថ្នាក់ដឹកនាំក្រសួងស្ថាប័ន,លោក-លោកស្រីអភិបាលរាជធានី-និងមាន មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ-អ្នកគ្រូសិស្សានុសិស្ស ប្រជាការពារ និងប្រជាពលរដ្ឋសរុបប្រមាណ ២ពាន់នាក់។
នាឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ទិវានេះត្រូវបានប្រារព្ធឡើងដើម្បីលើ កកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបង្កបាត់បង់ជីវិតមនុស្សកា យសម្បទា និងបង្កការខូចខាតទ្រព្យសម្បត្តិ។ទិវានេះដែរក៏បានបំផុសស្មារតីអ្នកប្រើប្រាស់ផ្លូវទាំងអស់បង្កើនការប្រុ ងប្រយ័ត្នចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឲ្យស្ថិតនៅក្នុងកម្រិតទាបបំផុត។
ចំពោះសួនសុវត្ថិ ភាពចរាចរណ៍ផ្លូវគោកខាងលើនេះត្រូវបានកសាងឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ដែលជាសួនសិប្បនិម្មិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ជាកន្លែងសម្រាប់ផ្ដល់ចំណេះដឹងទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្ដែងនៅទីវាល ដើម្បីពង្រឹងដល់ការយល់ដឹងអំពីច្បាប់ចរាចរណ៍ការ គោរពសិទ្ធអាទិភាព បច្ចេកទេសនិងក្រមសីលធម៌នៃការបើកប ដល់សិស្សានុសិស្សនិងសាធារណៈជនទូទៅ ក្នុងគោលបំណងធានាសុវត្ថិភាពសណ្ដាប់ធ្លាប់សាធារណៈនិងការពារអាយុជីវិតប្រជាពលរដ្ឋ។
លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅខេត្តកំពង់ឆ្នាំងនេះ គឺជាលើកទីមួយដែលពុំធ្លាប់មានខេត្តណាធ្វើបាននៅឡើយនោះទេ ដូច្នេះគណៈអភិបាលរាជធានីខេត្តទូ ទាំងប្រទេសសូមរកមធ្យោបាយយកសួនសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់ខេត្តកំពង់ឆ្នាំងធ្វើជាគំរូ។ សូមមន្ត្រីនៃមន្ទីរសាធារណការក៏ដូចជាមន្ទីរអប់រំយុវជន និងកីឡា ក្នុងរយៈពេល ២សប្តាហ៍ ឬ១ខែម្ដង ត្រូវឱ្យសិស្សាមកសួននេះដើម្បីធ្វើបទបង្ហាញឲ្យយល់ដឹងពីច្បាប់ចរាចរណ៍។
ជាមួយគ្នានោះ លោកអភិសន្តិបណ្ឌិត ស សុខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្សានុសិស្សដែលប្រើប្រាស់ផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដោយត្រូវគិតគូរសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារខ្លួនឯង ជាពិសេសដល់អ្នកដទៃផង និងបានស្នើដល់មន្ត្រី និងអង្គភាពពាក់ព័ន្ធពង្រឹងយន្តការបន្ថែមដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្វីបើអត្រាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយពិតមែន ប៉ុន្តែចំនួនមនុស្សស្លាប់នៅតែបន្តកើនឡើង។
ហេតុនេះត្រូវមានការចូលរួមទទួលខុសត្រូវពីក្រុមហ៊ុនដឹក ជញ្ជូន ក៏ដូចជាអ្នកបើកបររថយន្តដឹកទំនិញគ្រប់ប្រភេទត្រូវដឹកនាំគ្រប់គ្រងបុគ្គលិកអ្នកបើកបររបស់ខ្លួន ដើម្បីបង្កើននូវការប្រុងប្រយ័ត្នជានិច្ច និងត្រូវត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសយាន្តយន្តរបស់ខ្លួន។
បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានស្នេីឱ្យមាតាបិតា អាណាព្យាបាល មេត្តាណែនាំដល់សមាជិករបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរកុំបើកបលើសល្បឿនកំណត់ និងត្រូវពាក់មួកសុវត្ថិភាពគោរពសិ ទ្ធិអាទិភាពនិងមិនបើកបរក្នុងស្ថានភាពស្រវឹង និងស្នើសុំដល់គ្រប់អង្គភាពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបន្តយកចិត្តទុកដាក់ខ្ពស់បង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ និងពិសេសពង្រឹងក្រមសីលធម៌វិន័យឱ្យស័ក្តសមជាមន្ត្រីអនុវត្តច្បាប់៕
ដោយ៖តារា










