ខេត្តបាត់ដំបង÷ កាលថ្ងៃទី២៨ដល់ទី២៩ ខែមីនា ឆ្នាំ ២០២៦ស្របតាមអនុសាសន៍ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានការសម្របសម្រួលលេីនីតិវិធីពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងស្តីទី ក៏ដូចយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នង ការរងផែនការ ងារប្រឆាំងគ្រឿងញៀនដោយមានលោកវរសេនីយ៍ ទោ ប៉ាន ចាន់រិទ្ធ នាយការិយាល័យប្រឆាំងគ្រឿងញៀន បង្រ្កាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនចំនួន០២ករណីក្នុងបទល្មេីសជាក់ស្តែងដោយឃាត់ខ្លួនជនសង័្សយចំនួន០៤ នាក់ស្រី០១នាក់ នៅក្រុងបាត់ដំបងគឺ៖
១-ឈ្មោះ ម៉ា ភូអានន្នភេទប្រុសអាយុ ៣៨ឆ្នាំរស់នៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ នួម យ៉ានុត ភេទស្រី អាយុ ២៦ឆ្នាំរស់នៅសង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង។
៣-ឈ្មោះ ហាក់ ហេង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
៤-ឈ្មោះ ហេង សុផាឡែន ហៅ ឡែន ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅសង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
-*វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០១ថង់ ទម្ងន់ ៧១,២៣ក្រាម (ថ្នាំសុទ្ធ)
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ICE)ចំនួន០៣ថង់ទម្ងន់៣,០៧ ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង (ចាស់)
-ម៉ូតូចំនួន០២គ្រឿង
-ប្រអប់សម្រាប់ដាក់ថ្នាំញៀនចំនួន ០១
សូមបញ្ជាក់ថា ក្នុងចំណោម៤នាក់គឺមុខសញ្ញាចំនួន២នាក់មានដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊េីបសួរនៃសាលាដំបូងខេត្តបាត់ដំបងករណីគ្រឿងញៀនកាលពី អំឡុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦នោះឈ្មោះម៉ា ភូអានន្ន ភេទប្រុសអាយុ ៣៨ឆ្នាំនិងឈ្មោះហេង សុផាឡែន ហៅ ឡែន ភេទប្រុស អាយុ ២១ឆ្នាំ។
ពេលនេះជនសង័្សយ និងវត្ថុតាង សម ត្ថកិច្ចបាននឹង កំពុងរៀបចំសំណុំ រឿងបញ្ជូនទៅតុលាការ អនុវត្តទោសតាមនីតិវិធីច្បាប់៕










