ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅស្រុកសាលាក្រៅ ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោយពីកម្លាំងកងរាជអាវុធហត្ថរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានទំនាក់ ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។

 

ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក នង វណ្ណនី មេ បញ្ជាការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះទៅដល់ចំណុចទីតាំងដែលបានរាយការណ៍តាមApp NoDrug ថាមានករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១ករណី។ កម្លាំងសមត្ថកិច្ចចុះពិនិត្យដល់ទីតាំង និងប្រតិបត្តិការបង្ក្រាបករណីនេះ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ (ស្រី ១នាក់)។

 

វត្ថុតាងចាប់យករួមមាន -ម្សៅក្រាមពណ៌ស ចំនួន ៧ កញ្ចប់ ធំ ស្មើ ៦៧៤ក្រាម ទាំងសំបកថង់, គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ៦កញ្ចប់ ទម្ងន់មិនទាន់ថ្លឹង, why ១គ្រាប់, ថ្នាំគ្រាប់សង្ស័យសារធាតុញៀន៥៣គ្រាប់, ជញ្ជីងចំនួន១, ទូរស័ព្ទ២ គ្រឿង។

 

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីសាកសួរបន្ថែមតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print