ចាំមើលសំណាញ់ច្បាប់អាចអនុវត្តទោសជនបង្កហេតុបានទេ! ខណៈសមត្ថកិច្ចបាត់ដំបង កោះហៅម្ចាស់រថយន្តដែលបុកមនុស្សមួយគ្រួសារស្លាប់ ឱ្យចូលបំភ្លឺ នៅថ្ងៃទី១ មេសា ខាងមុខនេះ! 

ចែករំលែក៖

ខេត្តបាត់ដំបង៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានកោះហៅ ឈ្មោះស៊ីវ ជ័យសិដ្ឋ ម្ចាស់រថយន្តដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៦នាក់រួមទាំងកូនក្នុងផ្ទៃស្លាប់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ឱ្យចូលបំភ្លឺ នៅម៉ោង១០ព្រឹក ថ្ងៃទី១ ខែមេសានៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។

 

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសរសេរថា៖ «ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ ប្រុសត្រូវចូលខ្លួនមកធ្វេីការបំភ្លឺពីករណីនេះនៅថ្ងៃទី០១ខែមេសាឆ្នាំ២០២៦វេលាម៉ោង១០និង០០នាទីនៅការិយាល័យនរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំណត់។»។

 

សូមជម្រាបថា មនុស្សប្រុសស្រី ៥នាក់ រួមទាំងកូនក្នុងផ្ទៃ បានស្លាប់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ រថយន្តបើកបុករះម៉ូតូ២គ្រឿង កាលពីយប់ថ្ងៃទី២៧ ខែមីនា នៅចំណុចភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ ក្រោយកើតហេតុជនបង្ក បានរត់គេចខ្លួន។

...

 

តាមអត្តសញ្ញានៃម្ចាស់រថយន្ត គឺជាយុវជនវ័យ២០ឆ្នាំ ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលរូបគេ ត្រូវបានគេអះអាងថា ជាកូនរបស់ស្នងការរងម្នាក់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print