សមត្ថកិច្ចនគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនចំនួន ៧កញ្ចប់ និងសម្ភារៈមួយចំនួនទៀត កាលពីល្ងាចម្សិលមិញ នៅបន្ទប់ជួលគ្មានលេខ តាមផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

ជនសង្ស័យទាំង២នាក់៖ ១ឈ្មោះ មឿន សំអុល ភេទប្រុស អាយុ ៤២ឆាំ្ន មុខរបរមិនពិតប្រាកដ ២ឈ្មោះ រ៉ាត ពិសិដ្ធ ភេទប្រុស អាយុ ២១ឆាំ្ន មុខរបរមិនពិតប្រាកដ។ ទាំងពីរនាក់ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមត្ថកិច្ច ដកហូតបានគ្រឿងញៀនចំនួន ០៧កញ្ចប់ថង់តូច ដែលជារបស់ឈ្មោះ មឿន សំអុល, ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង,ទូរស័ព្ទដៃចំនួន ០១គ្រឿង,ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

 

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបាន រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំយកទៅសាកសួរនៅផ្នែកជំនាញខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print