នគរបាលស្រុកគងពិសីចេញប្រតិបត្តិការបង្ក្រាបភ្លាមៗករណីចោរឆក់ទូរស័ព្ទដៃ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានព័ត៌មានករណីឆក់ទូរសព្ទដៃ ជនរងគ្រោះ

ឈ្មោះ សួន ស្រីនិច្ច ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិព្រៃទទឹងលិច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ធ្វេី

ដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី កំលាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគងពិសី សហការជាមួយកំលាំង

ប៉ុស្ដិ៍នគរបាលរដ្ឋបាលវាល បានធ្វេីការស្ទាក់ឃាត់បានមុខសញ្ញាឆក់ទូរសព្ទដៃភ្លាមៗនៅចំណុចតាមផ្លូវលេខ ១២៧ (អតីតផ្លូវឧកញ៉ាអ៊ុតធី) ដោយដកហូតបានវត្ថុតាងទូរសព្ទដដៃ១គ្រឿង ម៉ាក VIVO ពណ៌ខ្មៅ និងម៉ូតូជាមធ្យោបាយប្រព្រឹត្ដមួយគ្រឿង ម៉ាក SCCOPY ពណ៌ស ពាក់ផ្លាលេខកំពត1I-8538 ។

 

លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី ថា ដោយបានការរាយការណ៍ជូន និងទទួលការណែនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ជំនាញបានចុះសហការពួនស្ទាក់តាមផែនការប្រទាក់ក្រឡា និងការកំណត់បានចរិកលក្ខណៈគោលដៅរបស់ជនសង្ស័យទេីបកំលាំងនគរបាលប្រតិបត្ដិការទទួលបានលទ្ធផលជោគជ័យ ក្នុងនោះជនរងគ្រោះដែលរងនូវអំពេីឆក់ពីជនសង្ស័យរៀបរាប់ថា គាត់បានដាក់ទូរសព្ទក្នុងប្រអប់ម៉ូតូ SCCOPY ផ្នែកខាងមុខ ជនសង្ស័យបេីកម៉ូតូចូលមកអែបរួចលូកដៃឆក់យកតែម្ដង តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់ខ្លួន។

 

ជនសង្ស័យឈ្មោះ រិទ្ធ ដារ៉ាក ភេទប្រុស អាយុ ១៧ឆ្នាំ

រស់នៅភូមិជុំស្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្រោយសមត្ថកិច្ចឃាត់ខ្លួនបានទទួលស្គាល់និងសារភាពថាពិតជាបានធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាកវីវ៉ូ ពណ៌ខ្មៅរបស់ជនរងគ្រោះប្រាកដមែន ។

 

បច្ចុប្បន្នសមត្ថកិច្ចនគរបាលស្រុកបានធ្វេីការដកហូតវត្ថុតាងទូរសព្ទ១គ្រឿង ម៉ូតូ១គ្រឿងកសាងសំណុំរឿងចំណាត់ការនីតិវិធីបន្ដ រីឯទូរសព្ទដៃ ម៉ាកVIVO បានប្រគល់ជូនជនរងគ្រោះវិញ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print