តម្លៃប្រេងឡើងជាង 4% បន្ទាប់ពី លោក Trump គម្រាមថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើអ៊ីរ៉ង់

ចែករំលែក៖

តម្លៃប្រេងបានកើនឡើងជាង 4 ដុល្លារ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តវាយប្រហារលើអ៊ីរ៉ង់ រួមទាំងគោលដៅថាមពល និងប្រេង ក្នុងប៉ុន្មានសប្តាហ៍ខាងមុខ ហើយមិនបានបញ្ជាក់ពេលវេលាច្បាស់លាស់សម្រាប់បញ្ចប់សង្គ្រាមទេ។

 

តម្លៃប្រេង Brent បានកើនឡើង 4.88ដុល្លារ ឬ 4.8% ទៅដល់ 106.04 ដុល្លារក្នុងមួយបារ៉ែល នៅម៉ោង 0200 GMT។ ខណៈដែលប្រេងអាមេរិក West Texas Intermediate (WTI) កើនឡើង 4.17ដុល្លារ ឬ 4.2% ទៅ 104.29 ដុល្លារ ក្នុងមួយបារ៉ែល។

 

ការកើនឡើងនេះកើតឡើង បន្ទាប់ពីតម្លៃប្រេងទាំងពីរប្រភេទបានធ្លាក់ចុះជាង 1 ដុល្លារមុននេះនៅថ្ងៃដូចគ្នា មុនសុន្ទរកថារបស់ លោក Trump ហើយក៏បានបិទទីផ្សារនៅកម្រិតទាបក្នុងវគ្គមុនផងដែរ។

 

លោក Trump បានថ្លែងក្នុងសុន្ទរកថាតាមទូរទស្សន៍ថា កងទ័ពអាមេរិកបានសម្រេចគោលដៅភាគច្រើនក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ ហើយជម្លោះនឹងបញ្ចប់ឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាជាក់លាក់ទេ។

 

គាត់បានមានប្រសាសន៍ថា៖ “យើងនឹងបញ្ចប់បេសកកម្ម ហើយយើងនឹងបញ្ចប់វាយ៉ាងលឿន។ យើងកំពុងខិតជិតដល់គោលដៅ។”

 

ការគំរាមកំហែងលើចរាចរណ៍នាវាដឹកទំនិញតាមសមុទ្រ ក៏កំពុងកើនឡើង ខណៈជម្លោះកាន់តែតានតឹងក្នុងតំបន់។ ថ្មីៗនេះ នៅថ្ងៃពុធ នាវាដឹកប្រេងមួយដែលជួលដោយ QatarEnergy ត្រូវបានវាយប្រហារដោយមីស៊ីល cruise របស់អ៊ីរ៉ង់ នៅក្នុងដែនទឹកកាតារ តាមការបញ្ជាក់របស់ក្រសួងការពារជាតិ។

...

 

ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ បានព្រមានថា ការរំខានក្នុងការផ្គត់ផ្គង់ប្រេង នឹងចាប់ផ្តើមប៉ះពាល់ដល់សេដ្ឋកិច្ចអឺរ៉ុបចាប់ពីខែមេសា ខណៈមុននេះទ្វីបនេះត្រូវបានការពារដោយការនាំចូលប្រេងដែលបានកុងត្រាមុនពេលសង្គ្រាមចាប់ផ្តើម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print