ភ្នំពេញ : លោក ទូច គង្គា អភិបាលរង ខេត្ត តំណាងលោកអភិបាលខេត្ត ស្ទឹងត្រែង នៅម៉ោង៨និង៣០ព្រឹកថ្ងៃព្រហស្បតិ៍១៥កើតខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី០២ខែមេសាឆ្នាំ២០២៦ បានចូលរួមក្នុងព្រឹត្តិការណ៏អម ស្តីពីសុខភាពតែមួយ ឆ្នាំ២០២៦នៅកម្ពុជា មុនពេលនៃកិច្ចប្រជុំកំពូល ស្តីពីសុខភាពតែមួយ(one Health Summit)នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងលីយ៉ុង នៃសាធារណរដ្ឋបារាំង។ព្រឹត្តិការណ៏នេះរៀបចំដោយគណៈកម្មាការអន្តរក្រសួងសម្រាប់សម្របសម្រួលសុខភាពតែមួយដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២ខែមេសាឆ្នាំ២០២៦ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា នៅរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួមផ្ទាល់ចំនួនប្រហែល៣០០នាក់ និងសិស្ស និស្សិត តាមប្រព័ន្ធZOOM សរុបចំនួន២០០នាក់។
ស្ទឹងត្រែងបេះដូងខ្ញុំ❤️❤️❤️💐💐💐
នាំគ្នាចូលរួមគាំទ្រចំពោះការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង🤝🫶👏❤️❤️❤️💐💐💐៕
...
ដោយ : សិលា



















