នគរបាលស្រុកគងពិសីបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ១នាក់ ពាក់ព័ន្ធ ករណីលួចទូរស័ព្ទ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ÷នគរបាលស្រុកគងពិសីបានឲ្យដឹងនៅរសៀលថ្ងៃទី ២ខែមេសានេះថា អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាកំលាំងដោយលោកវរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់÷

នគរបាលស្រុកគងពិសីបានឲ្យដឹងថា នៅថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៦ វេលាម៉ោង ២:១៥នាទីរំលងអាធ្រាត្រ មានប្រជាពលរដ្ឋប្រគល់ជនសង្ស័យ ១នាក់ ពាក់ព័ន្ធករណីចោរកម្ម(លួចទូរស័ព្ទ)នៅចំណុចការដ្ឋានសំណង់ ភូមិត្រាវ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ 

តាមចម្លើយជនសង្ស័យឈ្មោះ មិត្ត ខែមរី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្រាវ ឃុំវាល ស្រុកគងពិសី បានសារភាពថា ខ្លួននិងបក្ខពួក ពិតជាបានលួចទូរស័ព្ទដៃនៅចំណុចការដ្ឋានខាងលើពិតប្រាកដមែនហើយធ្លាប់ ធ្វើសកម្មភាព នៅខាងកើតរបងវិទ្យាល័យហ៊ុនសែនជ្រៃហូរព្នៅ កាលពីថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៦ និងនៅការដ្ឋានសំណង់ភូមិត្បូងភ្នំ ឃុំវាល នៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៦។

...

​​ករណីនេះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន÷ ដង្កាប់១, កន្ត្រៃ១,ជំពាមកៅស៊ូ១ ទូរស័ព្ទដៃ ៣គ្រឿងប្រគល់ជូនម្ចាស់ដើមវិញ និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋានចាត់ការតាមនិតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print