ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ម៉ែរក្សា បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ ក្រោយគាត់បាននិយាយតាមបណ្តាញសង្គម ដោយសំដៅថា គាត់មានលុយ គាត់មានខ្សែនគរបាល គាត់អាចឲ្យនគរបាលទៅចាប់នរណាក៏បាន ដែលមានជម្លោះជាមួយគាត់។
លោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះថា ៖ ម៉ែរក្សាប្រហែលអត់បានទាយមើលខ្លួនឯងថាថ្ងៃនេះរាសីឡើងឬចុះនោះទេមើលទៅ?
សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា ៖ នៅថ្ងៃទី២៤ ០៣ ២៦ ម៉ែរក្សាបានមកធ្វើកិច្ចសន្យា បញ្ឈប់ឡាយរឿងប្ដី ២ នាក់នៅជាមួយគាត់ ដែល ធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូរដល់ស្ត្រីខ្មែរទូទៅ នៅស្នងការរាធានីម្ដងហើយ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា ៖ តែពេលនេះម៉ែរក្សាប្រហែលអត់បានទាយមើលខ្លួនឯងថាថ្ងៃនេះរាសីឡើងឬចុះនោះទេមើលទៅ? គ្រួសារមានវិន័យ ប្រទេសមានច្បាប់ (គឺ ដើម្បី រក្សាសណ្ដាប់ធ្នាប់ សន្តិសុខ សេចក្ដីថ្លៃថ្នូរ សង្គមជាតិ 🇰🇭) ។
ឥឡូវម៉ែរក្សា បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ តើត្រឹមធ្វើកិច្ចសន្យា ឬយ៉ាងម៉េចលើកនេះ ចាំសមត្ថកិច្ចបញ្ជាក់ក្រោយសួរនាំ ៕
ដោយ ៖ សិលា











