ខេត្តបាត់ដំបង៖ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៨និង៣០នាទី នៅចំណុចភូមិតាខោ ឃុំព្រះផុស ស្រុកគាស់ក្រឡខេត្តបាត់ដំបង មានករណីហិង្សា ដោយ ចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ដំបងឈើ) មួយកើតឡើង បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ ហឺយ ហឿត ភេទប្រុស អាយុ៣៣ឆ្នាំ រស់ភូមិឃុំកើតហេតុខាង លើ បានធ្វើសកម្មភាពយកដំបងឈើវាយទៅលើជនរង គ្រោះ ឈ្មោះ ចន វឿន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្មី ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលកំពុងធ្វើដំណើរតាមផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីជនរងគ្រោះ កម្លាំងនគរបសលផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដឹកនាំដោយលោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ហឺយ ហឿត ភេទប្រុស អាយុ៣៣ឆ្នាំ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ ដើម្បីធ្វើការសាកសួរ។
ក្រោយពីសាកសួរមក ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដំបងឈើវាយទៅលើជនរងគ្រោះ នៅត្រង់ចំណុចកើតហេតុ ខាង លើ ពិតប្រាកដមែន ។ មូលហេតុដោយសារស្រវឹងស្រា។ វត្ថុតាងដកហូតបាន៖ ដំបងឈើចំនួន០១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










