តារាឆ្នើមរបស់ក្លឹបReal Madrid កីឡាករ Kylian Mbappe បានរកឃើញស្នេហាខណៈដែលគាត់កំពុងប្រជែងដណ្តើមពានអេស្ប៉ាញ LaLiga និង World Cup ។
ខ្សែប្រយុទ្ធដ៍មុតស្រួចអាយុ 27 ឆ្នាំរបស់បារាំងនេះបានចាប់ផ្តើមណាត់ជួបជាមួយតារាសម្តែងអេស្បាញ Ester Exposito ។
Mbappe ត្រូវបានគេប្រទះឃើញបើកបរដឹកមិត្តស្រីជុំវិញទីក្រុង Madrid ហើយក៏បានឱបគ្នាផងដែរបន្ទាប់ពីត្រឡប់ពីបំពេញកាតព្វកិច្ចអន្តរជាតិជាមួយបារាំង។
វាជាការបង្ហាញកាន់តែខ្លាំងថាពួកគេជាគូស្នេហ៍នឹងគ្នា ក្រោយពេលដែលពួកគេទាំងពីរបានឡើងយន្តហោះឯកជនទៅកាន់ទីក្រុងប៉ារីស ជាកន្លែងដែលពួកគេត្រូវបានគេឃើញមានភាពកក់ក្ដៅ និងទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានដ៏ប្រណីតមួយ។
Exposito បានក្លាយជាអ្នកល្បីល្បាញលើ Instagram បន្ទាប់ពីទទួលបានអ្នកតាមដាន 24.3 លាននាក់។
នាងតែងតែចែករំលែកការថតរូបឈុតប៊ីគីនី ហើយបានយកអាជីពសម្ដែងរបស់នាងទៅកាន់កម្រិតថ្មីទាំងស្រុង បន្ទាប់ពីបានដើរតួជាតួ Carla Roson Caleruega នៅក្នុងរឿងភាគយុវវ័យរបស់ Netflix។
នាងក៏ធ្លាប់បានសម្ដែងក្នុងភាពយន្តល្បីៗផងដែរគឺរឿង When Angels Sleep, Your Son, Venus និង Lost in the Night ៕










