ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមបញ្ជាដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដឹកនាំដោយលោកវរៈសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច បានបង្ក្រាបករណីចោរកម្ម លួចម៉ូតូ នឹងឃាត់ខ្លួនជនសង្ស័យ០១នាក់។
នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២១និង ៣០នាទី កម្លាំងនគរបាលអធិការដ្ឋានស្រុកភ្នំស្រួច សហការជាមួយនគរបាលស្រកកំពង់សិលា ស្ទាក់ឃាត់មុខសញ្ញាចោរកម្ម(លួចម៉ូតូ)១នាក់ ឈ្មោះ តូ ប៊ុនឡេង ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា បានលួចម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1CV-2550 ពីចំណុចភូមិក្រាំងអាត់ ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រោយទទួលព័ត៌មានកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានឃាត់ជនសង្ស័យខាងលើ រួមទាំងវត្ថុតាងម៉ូតូ០១គ្រឿង នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ ៥៦-៥៧ ស្ថិតក្នុងភូមិវល្លិប្រេង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ករណីខាងលើបានប្រគល់ជនសង្ស័យរួមទាំងវត្ថុតាំងខាងលើទៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលាចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










