ខេត្តតាកែវ ៖ មួយរយៈនេះកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវបានបង្ហាញស្នាដៃយ៉ាងច្រើន ជាពិសេសក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន។ នេះជាការខិតខំប្រឹងប្រែងរបស់កងរាជអាវុធហត្ថខេត្តតាកែវ ក្រោមការ ដឹកនាំរបស់លោក សេង មហា ក្នុងការចូលរួមចំណែកធានាបានសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាក់ស្ដែងនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្រប សម្រួលនីតិវិធី ដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ៩:២០នាទី ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរៈតៈ នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណី រក្សាទុកជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនជាក់ ស្ដែង នៅ ត្រង់ចំណុចភូមិខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០១ នាក់ ឈ្មោះ ភៀង សុផាន់ណា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ខ្លាក្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
+ដកហូតវត្ថុតាងរួមមាន÷
១/ ក្រាមពណ៌សថ្លា ចំនួន ១៧ កញ្ចប់ ទម្ងន់ ៤.៧៨ ក្រាម (ថ្លឹងទាំងសំបកថង់)
២/ ទូរស័ព្ទ ចំនួន ១ គ្រឿង
៣/ ថង់វេចខ្ចប់និងសម្ភារ:សេពថ្នាំញៀនមួយចំនួន។
កាលសប្ដាហ៍មុនសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តតាកែវក៏បានបង្ក្រាបករណីបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ដល់ឃាត់ខ្លួនជនសង្ស័យ៦នាក់ និងគ្រឿងញៀនទម្ងន់ជាង១៥គីឡូក្រាមផងដែរ។
បច្ចប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










