ខេត្តព្រៃវែង ៖ រថយន្តស្របច្បាប់ឬមិនស្របច្បាប់ ឆាប់ៗនេះនឹងបញ្ជាក់ជូន.. តែអ្វីខ្ញុំចង់ប្រាប់ តើពលរដ្ឋណាខ្លះធ្លាប់បាត់រថយន្តដឹកទំនិញអាចទំនាក់ទំនងមកនគរបាលខេត្តព្រៃវែង ដើម្បីស្វែងរកទាំងអស់គ្នា ។ នេះជាការលើកឡើងពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦។
លោកស្នងការបន្តថា ៖ នគរបាលជាតិគឺជនជាតិខ្មែរ គឺជាពលរដ្ឋខ្មែរដូចគ្នា ពិសេសនគរបាលខេត្តព្រៃវែង ដូចនេះ គ្មានថ្ងៃឡើយដែលនគរបាលខេត្តព្រៃវែងទៅជំរិតធ្វើទារុណកម្មពលរដ្ឋខ្មែរ ។ ក្រមសីលធម៌ គោរពវិជ្ជាជីរៈ គោរពបទបញ្ជាគឺអទិភាពចម្បង ។ មិនមានថ្ងៃណាមួយឡើយដែលនគរបាលយកប្រជាជនជាសត្រូវ ។ យុត្តិធម៌នឹងមានចំពោះប្រជាពលរដ្ឋសុច្ចរិត ៕
...
ដោយ ៖ សិលា













