អាជ្ញាធររាជរដ្ឋបាលរាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសកម្ចាត់មូសខ្លានៅ១៤ ខណ្ឌ១០៥សង្កាត់ ដើម្បីការពារជំងឺគ្រុនឈាម

ចែករំលែក៖

ភ្នំពេញ៖.យុទ្ធនាការបាញ់សម្លាប់មូសខ្លា ការពារជំងឺគ្រុមឈាម ក្នុងមូលដ្ឋានខណ្ឌទាំង១៤ និងតាមសហគមន៌នានា ទូទាំងរាជធានីភ្នំពេញក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមការងារកងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញរួមជាមួយអាជ្ញា ធរខណ្ឌទាំង១៤។

  បើតាមលោកវិជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ អនុវត្តតាមការចង្អុលបង្ហាញពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានការយកចិត្តទុកដាក់ និងគិតគូរបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញនាថ្ងៃសៅរ៌ទី០៥ ខែមេសា ឆ្នាំ២០២៦នេះ បានបើកយុទ្ធនាការបាញ់សម្លាប់មូសខ្លា ក្នុងមូលដ្ឋាននៅរាជធានីភ្នំពេញ ដោយក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូចលេខ៧០«ង៧០» បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់ នៅក្នុងមូលដ្ឋានខណ្ឌទាំង១៤ សង្កាត់ទាំង១០៥និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។

    សូមបញ្ជាក់ថា៖កន្លងមកលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំដល់ក្រុមការងារបាញ់ថ្នាំសម្លាប់មូសឱ្យយកចិត្តទុកដាកើបាញតាមលំនៅដ្ឋានប្រជាពលរដ្ឋពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កអោយមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។

   ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង និងអរគុណចំពោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញដែលបានចាត់ចែងក្រុមគ្រូពេទ្យនៃកងកម្លាំងអង្គភាព៧១១ កងពលតូចលេខ៧០និងមន្ទីរសុខាភិបាលរាជធានី ឱ្យចុះបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។

    លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវអោយប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចូលរួមលុបបំបាត់ជម្រកមូសខ្លា។ ទឹកដក់ថ្លាជាជម្រកមូសខ្លា (ទឹកដក់នៅក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ទឹកភ្លៀងជាជម្រកមូសខ្លា)។ យើងរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៏របស់យើង ដើម្បីរួមចំណែកទុបស្កាត់ការចម្លងជំងឺគ្រុនឈាម។ 

...

  លោកប្រធានមន្ទីរបញ្ជាក់ទៀតថា៖ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លង ជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាល ភ្លៀងនៅក្នុងសហគមន៏ គឹជាការបង្កើតជម្រកមូសខ្លាក្រោយ ពេលភ្លៀងធ្លាក់។ មូសខ្លាមិនពងដាក់ក្នុងទឹកស្អុយលូ និងទឹក ល្អក់ទេ។ មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោនិងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង៕ ដោយ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print