ប្រទះឃើញម៉ូតូប្លុងចោលនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ សមត្ថកិច្ចថា ជាករណីចោរលួចហើយយកមកប្លុងចោល

ចែករំលែក៖

ខេត្តតាកែវ៖ អ្នកភូមិបានប្រទះឃើញម៉ូតូ១គ្រឿង យកមកប្លុងចោលនៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ជាករណីចោរលួច ខណៈជនរងគ្រោះជាម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចស្វែងរកជនសង្ស័យ។

តាមការបញ្ជាក់ពីលោកអនុសេនីយ៍ឯក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ ស្រុកបាទី បានបញ្ជាក់ ឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែមេសានេះថា ករណីនេះម៉ូតូមួយគ្រឿងជនរងគ្រោះបានបាត់នៅយប់ថ្ងៃទី៤ ឈានចូលថ្ងៃទី៥ ខែមេសានេះ ដោយជនសង្ស័យបានលួចចេញពីភូមិបឹងលាច ឃុំចំបក់ ស្រុកបាទី ខណៈដែលជនរងគ្រោះទុកនៅខាងក្រោមផ្ទះ។

លោកអនុសេនីយ៍ឯក មាន វុត្ថា បន្ថែមថា ក្រោយពីជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរួច ក៏មានពលរដ្ឋរាយការណ៍ថា បានប្រទះឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០២៥ ដោយមានស្នាមគាស់បំបែកគ្រាប់សោរយកមកប្លុងចោលនៅចំណុចវាលស្រែ ក្នុងភូមិត្រពាំងត្រយឹង ឃុំចំបក់។

ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្ដិ៍ក៏បានចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងស្រាវជ្រាវតាមនិតិវិធីដើម្បីកំណត់មុខសញ្ញាចាប់ ខ្លួនមកអនុវត្តតាមនិតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print