Leeds ជួប Chelsea ខណៈ Man City ប៉ះ Southampton ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup

ចែករំលែក៖

Leeds United នឹងប្រកួតជាមួយ Chelsea នៅកីឡដ្ឋាន Wembley បន្ទាប់ពីឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្នុងរយៈពេល 39 ឆ្នាំ។

 

ក្រុមរបស់លោក Daniel Farke បានផ្តួលគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ក្រុម West Ham ក្នុងលទ្ធផល 4-2 លើការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានទៅវគ្គបន្ត បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 កាលពីថ្ងៃអាទិត្យ។

 

ចំណែក Manchester City នឹងប៉ះក្រុម Southampton ដែលលេងនៅ Championship ដូច Leed  ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀត។

 

ក្រុម Southampton បានឈ្នះពាន FA Cup តែមួយគត់ក្នុងឆ្នាំ 1976 បានធ្វើឲ្យក្រុមកំពូលតារាង Premier League កាំភ្លើងធំ Arsenal របូតឱកាសបានពានមួយទៀតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ហើយត្រូវជួបជាមួយនឹងក្រុម Man City ដែលឈ្នះពាននេះប្រាំពីរដង។

...

 

បួនក្រុមចុងក្រោយនេះនឹងត្រូវលេងនៅកីឡដ្ឋាន Wembley នៅចុងសប្ដាហ៍នៃថ្ងៃទី 25-26 ខែមេសា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print