Leeds United នឹងប្រកួតជាមួយ Chelsea នៅកីឡដ្ឋាន Wembley បន្ទាប់ពីឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ជាលើកដំបូងក្នុងរយៈពេល 39 ឆ្នាំ។
ក្រុមរបស់លោក Daniel Farke បានផ្តួលគូប្រជែងក្នុងក្របខ័ណ្ឌ Premier League ក្រុម West Ham ក្នុងលទ្ធផល 4-2 លើការស៊ុតបាល់ប៉េណាល់ទីដើម្បីឈានទៅវគ្គបន្ត បន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 កាលពីថ្ងៃអាទិត្យ។
ចំណែក Manchester City នឹងប៉ះក្រុម Southampton ដែលលេងនៅ Championship ដូច Leed ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផ្សេងទៀត។
ក្រុម Southampton បានឈ្នះពាន FA Cup តែមួយគត់ក្នុងឆ្នាំ 1976 បានធ្វើឲ្យក្រុមកំពូលតារាង Premier League កាំភ្លើងធំ Arsenal របូតឱកាសបានពានមួយទៀតដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ហើយត្រូវជួបជាមួយនឹងក្រុម Man City ដែលឈ្នះពាននេះប្រាំពីរដង។
បួនក្រុមចុងក្រោយនេះនឹងត្រូវលេងនៅកីឡដ្ឋាន Wembley នៅចុងសប្ដាហ៍នៃថ្ងៃទី 25-26 ខែមេសា៕










